ព័ត៌មានជាតិ

រថយន្តតូរីសព្រលះម៉ូតូចំពីមុខពេញទំហឹង ស្លាប់ឪពុក កូនរបួសធ្ងន់

បន្ទាយមានជ័យ: បុរសជាឪពុកបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯកូនរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នា ត្រូវរថយន្តតូរីសបុកចំពីមុខពេញទំហឹង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង១និង៣០នាទីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ សភូមិថ្មីឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ទុំ គឿន អាយុ៤៥ឆ្នាំ រីឯកូនដែលរងរបួសធ្ងន់មានឈ្មោះ ថៃ វរ: ភេទប្រុស អាយុ៥ឆ្នាំ អ្នកទាំងពីររស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

នៅមុនពេលកើតហេតុគេឃើញរថយន្ថតូរីស ពាក់ស្លាកលេខភ្នំពេញ 2AE-4708 បើកបរពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូហុងដា ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ 1C-6904 ស៊េរី២០១៣ កំពុងបត់ចូលផ្ទះពេញទំហឹង ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យស្លាប់ និងរងរបួសតែម្ដង។ បន្ទាប់ពីបង្កហេតុ អ្នកបើកបររថយន្តបង្ករត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យប្រពន្ធយកទៅធ្វើបុណ្យតាប្រពៃណី៕

photo_2016-10-21_18-02-03

photo_2016-10-21_18-01-48

photo_2016-10-21_18-01-49

photo_2016-10-21_18-02-00

photo_2016-10-21_18-02-01-2

photo_2016-10-21_18-02-01

photo_2016-10-21_18-02-02

photo_2016-10-21_18-02-03-2

មតិយោបល់