ព័ត៌មានជាតិ

បញ្ជូន​ខ្លួន​យុវជនម្នាក់ ​ទៅតុលាការ​ ពាក់ព័ន្ធ​នឹងថ្នាំញៀន២០០គ្រាប់

កោះកុងៈ យុវជនម្នាក់ រួមនឹងវត្ថុតាង ថ្នាំញៀន២០០គ្រាប់ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យកណ្តាលប្រឆាំងបទល្មើស នៃស្នងការនគរបាលខេត្តកោះកុង បានបញ្ជូនទៅតុលាការខេត្តនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នេះដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

សូមរំឭកថា ជនសង្ស័យ ត្រូវសមត្ថកិច្ចធ្វើឃាត់ខ្លួន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ហើយធ្វើការរឹបអូសថ្នាំយ៉ាម៉ាចំនួន២០០ គ្រាប់។

ជនសង្ស័យឈ្មោះ ផាវ ភឿក អាយុ ២៤ឆ្នាំ មានទីលំនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា មានមុខរបរកម្មករសំណង់៕

គ្រឿងញៀនគ្រឿងញៀន

មតិយោបល់