ព័ត៌មានជាតិ

ព្រឹកនេះ អគ្គិសនីកម្ពុជា ផ្ដាច់ភ្លើងតំបន់មួយចំនួនៅភ្នំពេញ ខេត្តស្វាយរៀង និងខេត្តកណ្ដាល

ភ្នំពេញៈ អគ្គិសនីកម្ពុជា នៅមុននេះ៥នាទី ឲ្យដឹងថា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ នៅវេលាម៉ោង១០៖១៦នាទី អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅតំបន់មួយ ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការផ្លាស់ប្តូរចានទ្រខ្សែបណ្តាញតង់ស្យុងមធ្យម MV (Pin Isolator) ដែលបែក និងធ្វើការកាប់សម្អាតមែកធាងដូង ដែលនៅជិតខ្សែបណ្តាញតង់ស្យុងមធ្យម(MV)។

អគ្គិសនីកម្ពុជា បញ្ជាក់ថា តំបន់ដែលត្រូវផ្ដាច់ចរន្តបណ្តោះអាសន្ននោះ រួមមាន តំបន់ស្ថិតនៅទី១-ផ្លូវជាតិលេខ១ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ភូមិបោះអង្កាញ់ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ភូមិស្ដៅកន្លែង សង្កាត់ស្ដៅកន្លែង ភូមិចុងព្រៃ ភូមិទួលតាចាន់ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទី២-ផ្លូវជាតិលេខ១ ភូមិទួលក្របៅ ឃុំគគីរ ភូមិខ្សំ ភូមិកណ្ដាលលើ ឃុំបន្ទាយដែក ភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ។ ទី៣-ភូមិព្រែករាំង១ ភូមិព្រែករាំង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងតំបន់មួយចំនួន ស្ថិតក្នុងខេត្តស្វាយរៀង។ ទី៤-នៅផ្លូវលេខ១១៥ ផ្លូវលេខ២០១ ភូមិព្រែកសំរោង ភូមិថ្មី ភូមិកំពង់សំណាញ់ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងផ្លូវលេខ២១ ភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។

អគ្គិសនីកម្ពុជា ក៏បញ្ជាក់ផងដែរថា ក្រុមការងារបច្ចេកទេស នឹងភ្ជាប់ចរន្តជូនអតិថិជនប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង១១៖៣០នាទីព្រឹកនេះ៕

មតិយោបល់