ព័ត៌មានជាតិ

រថយន្តបាឡែន ព្រលះជាមួយម៉ូតូ បុរសម្នាក់របួសបែកចង្កា

ភ្នំពេញៈ បុរសម្នាក់ដួលបែកចង្កា និងរលាត់ស្បែកក្បាលជង្គង់ បន្ទាប់ពីជិះម៉ូតូ ត្រូវរថយន្តរថយន្តបាឡែនបុក។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្លូវទេពផន ខាងលិចសាលាខណ្ឌទួលគោក ជិតសាលាមតេយ្យសាមគ្គី ក្នុងសង្កាត់ដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ១គ្រឿងជិះគ្នា២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់កែងនឹងផ្លូវ២២៩ មានរថយន្តបាឡែនបើកបរពីត្បូងទៅជើង តាមបណ្តោយផ្លូវ២២៩ ក៏បានបុកគ្នាជាមួយម៉ូតូ បណ្តាលឲ្យបុរសម្នាក់ជិះម៉ូតូដួលបែកចង្កា និងរលាត់ក្បាលជង្គង់។

គួរបញ្ជាក់ថា នៅតាមបណ្តោយផ្លូវ២២៩នេះ មានការដាក់លក់រថយន្តនៅតាមចិញ្ចើមផ្លូវ ដែលធ្វើឲ្យផ្លូវរួមតូច ដូច្នេះបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់៕

https://youtu.be/0p08fbmLUtk

photo_2016-10-28_10-08-34-2photo_2016-10-28_10-08-34photo_2016-10-28_10-08-36photo_2016-10-28_10-08-37photo_2016-10-28_10-08-19photo_2016-10-28_10-08-21photo_2016-10-28_10-08-22-2photo_2016-10-28_10-08-22photo_2016-10-28_10-08-23-2photo_2016-10-28_10-08-23photo_2016-10-28_10-08-24-2photo_2016-10-28_10-08-24photo_2016-10-28_10-08-25photo_2016-10-28_10-08-26photo_2016-10-28_10-08-27-2photo_2016-10-28_10-08-27photo_2016-10-28_10-08-28photo_2016-10-28_10-08-29-2photo_2016-10-28_10-08-29photo_2016-10-28_10-08-30photo_2016-10-28_10-08-31photo_2016-10-28_10-08-32photo_2016-10-28_10-08-33

មតិយោបល់