ព័ត៌មានជាតិ

ចោរឆក់កាបូបអស់លក្ខណ៍ ត្រូវសមត្ថកិច្ចចាប់ខ្លួនហើយ

ភ្នំពេញ: បើតាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យម្នាក់ ដែលជិះម៉ូតូម៉ាក PCX សេរី ២០១៦ ពាក់ផ្លាកលេខ 1FZ-9099 បានធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះម្នាក់ កាលពីប៉ុន្មានថ្ងៃមុន នៅម្ដុំផ្លូវ២១៧ ក្បែរលីហួ សង្កាត់ផ្សារអូឬស្សី២ ខណ្ឌ៧មករា ដោយជនរងគ្រោះចាំផ្លាកលេខម៉ូតូ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ៧ ឲ្យបានដឹង។

រហូតដល់ថ្ងៃទី៣០ ខែតុលា វេលាម៉ោង ១០ និង៤០ នាទីព្រឹកនេះ កម្លាំងនគរបាលខណ្ឌ៧មករា ប្រទះឃើញជនសង្ស័យម្នាក់នេះ បានជិះម៉ូតូខាងលើ នៅតាមបណ្ដោយផ្លូវលេខ២៧៤ កែងនឹងផ្លូវ១០៥ សង្កាត់បឹងព្រលិត ដូចច្នេះកម្លាំងនគរបាលខណ្ឌ៧មករា ក៏ឃាត់ខ្លួនយកមកសួរនាំ ដោយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់មែន ដោយឆក់បានចិញ្ជៀនពេជ្រមួយវង់ និងលុយ៦០០ ដុល្លារក្នុងកាបូបនោះផងដែរ៕

%e1%9e%85%e1%9f%84%e1%9e%9a-1

%e1%9e%85%e1%9f%84%e1%9e%9a-2

%e1%9e%85%e1%9f%84%e1%9e%9a-3

%e1%9e%85%e1%9f%84%e1%9e%9a-4

%e1%9e%85%e1%9f%84%e1%9e%9a-5

មតិយោបល់