ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធនឹងករណីរក្សាទុកគ្រឿងញៀន

ភ្នំពេញ: នៅថ្ងៃទី៣០ ខែតុលានេះ សមត្ថកិច្ចខណ្ឌទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធនឹងករណីរក្សាទុកគ្រឿងញៀន នៅតាមបណ្ដោយផ្លូវលេខ ២៧១ ម្ដុំកាកបាទក្រហមកម្ពុជា ស្ថិតនៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

បន្ទាប់ពីការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតម៉ូតូមួយគ្រឿង និងថ្នាំញៀនពីរកញ្ចប់តូច។

ខណ:នេះជនសង្ស័យខាងលើ ត្រូវបានបញ្ជូនខ្លួនមកប៉ុស្តិ៍នគរបាលទឹកថ្លា ដើម្បីសាកសួរ រួចនឹងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្ត៕

ពាក់ព័ន្ធគ្រឿងញៀន

ជនសង្ស័យ

មតិយោបល់