ភ្នំពេញៈ ក្រោយពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តនៃវិធានការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ និងរងការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋ លោក ម៉ក់ ហុង អធិការខណ្ឌសែនសុខបានបញ្ជាឲ្យសមត្ថកិច្ចតាមមូលដ្ឋានចុះចាប់ក្រុមអ្នកលេងល្បែងស៊ីសងតាមចិញ្ចើមផ្លូវសាធារណៈបានចំនួន៦នាក់ ដកហូតបានវត្ថុតាង បៀ១ហ៊ូ និងម៉ូតូ២គ្រឿង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ២០០២ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា មនុស្សទាំង៦នាក់ ដែលកម្លាំងឃាត់ខ្លួនបានខាងលើនេះ ទី១ឈ្មោះ ឡង់ ឌី អាយុ៤៤ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប ស្មាក់នៅផ្ទះជួល ក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ទី២ឈ្មោះ ឡៃ សំណាង អាយុ២១ឆ្នាំ ស្នាក់នៅភូមិស្លែងរលើង មុខរបរលក់ដូរ។ ទី៣ឈ្មោះ ពុល សុថន អាយុ៦១ឆ្នាំ ស្នាក់នៅក្នុងវត្តដំរី ភូមិស្លែងរលើង សង្កាត់ទឹកថ្លា មុខរបរជាសន្តិសុខ។ ទី៤ឈ្មោះ ប៉ោ ភ័ណ្ឌ អាយុ៣២ឆ្នាំ ផ្ទះជួលមុខវត្តដំរី សង្កាត់ទឹកថ្លា មានមុខរបរជាសន្តិសុខ។ ទី៥ឈ្មោះ ឆោម បញ្ញា អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិស្លែងរលើង មុខរបរជាងភ្លើង និងទី៦ឈ្មោះ វែង ផល្លី អាយុ២៧ឆ្នាំ មុខកម្មករ នៅភូមិទ្រ្ទា៤ សង្កាត់ស្ទឹងមានជ័យ។
តាមការរៀបរាប់ពីជនសង្ស័យម្នាក់ក្នុងចំណោមអ្នកទាំង៦នាក់ ខាងលើបានសារភាពថា រូបគាត់តែងតែប្រមូលផ្តុំគ្នាមកអង្គុយលេងបៀនៅទីតាំងខាងលើនេះជារៀងរាល់ថ្ងៃ ហើយនៅពេលដែលខ្លួនលេងអស់លុយ ទៅផ្ទះវិញប្រាប់ប្រពន្ធថាម៉ូតូខូចនេះខូចនោះតែបើឈ្នះវិញយកលុយទៅទិញស្រាផឹកនិងម្ហូបបន្តិចបន្តួចទៅផ្ទះ។
ក្រោយពីធ្វើការឃាត់ខ្លួនជនទាំង៦នាក់ដកហូតវត្ថុតាងបៀ១ ហ៊ូ ម៉ូតូ២គ្រឿង ខាងលើនេះ លោកវរ:សេនីយ៍ឯក ម៉ក់ ហុង បានឲ្យដឹងថា គឺមិនមានការដោះលែង ឬសម្របសម្រួលឡើយ គឺលោកនឹងរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
គួរបញ្ជាក់ផងដែរថា ដោយឡែកនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខក្រៅពីគ្រឿងញៀនដ៏សម្បូរបែបក៏នៅមានមេកន្ទុយលេខដែលមានអាយុកាលជាយូរយា មកហើយនៅក្រោយផ្ទះ តាលី មេភូមិ ដែលមេកន្ទុយកត់ឆ្នោត មានឈ្មោះ តាម៉ៅ និង ចែនី លោកអធិការមិនបានបង្រ្កាបឬមួយភ្លេច ឫមួយខាងប៉ុស្តិ៍ទឹកថ្លាមិនបានរាយការណ៍ជូនលោកអធិការ ឲ្យដឹង! ៕
https://youtu.be/4BZduV35Dh0
មតិយោបល់