ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស នឹងជំរុញឲ្យមានពាណិជ្ជកម្មសេរី ជាមួយបណ្ដាប្រទេសនៅសហភាពអឺរ៉ុប

អង់គ្លេសៈ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានឲ្យដឹងថា ទោះបីអង់គ្លេសចាកចេញពីទីផ្សារតែមួយរបស់សហភាពអឺរ៉ុប តែមិនមែនមានន័យថា ខ្លួនមិនអាចចូលទៅទីផ្សារអឺរ៉ុបបាននោះទេ ដោយស្រី នឹងជំរុញឲ្យមានពាណិជ្ជកម្មសេរី ជាមួយបណ្ដាប្រទេសផ្សេងទៀត នៅអឺរ៉ុបផងដែរ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។

លោកស្រី May បានសន្យាថា « ខ្លួននឹងជំរុញឲ្យមានការធ្វើពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសនៅអឺរ៉ុប ព្រមទាំងបានព្រមានសហភាពអឺរ៉ុបថា វាអាចជាទង្វើមហន្ដរាយ ដល់ខ្លួនឯង ដែលព្យាយាមដាក់ទណ្ឌ​កម្មចក្រភពអង់គ្លេស»។

ក្នុងនោះដែរ លោកស្រី បានបញ្ជាក់ទៀតថា រដ្ឋសភាអាចបោះឆ្នោត លើកិច្ចព្រមព្រៀងចុងក្រោយ ដែលត្រូវបានព្រមព្រៀងគ្នាផងដែរ៕

មតិយោបល់