ចិនៈ មនុស្សស្លាប់បានកើនដល់ ៣៣នាក់ហើយ ដោយសារការផ្ទុះឧស្ម័ន នៅទីក្រុងចុងគីង ភាគនិរតីរបស់ប្រទេសចិន បន្ទាប់ពីការរុករកនៅព្រឹកព្រលឹមថ្ងៃពុធនេះ។ នេះបើតាមរយៈសារព័ត៌មានចិន ស៊ីន ហ៊ួ ចេញផ្សាយថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦
ទីស្នាក់ការកណ្តាលជួយសង្គ្រោះក្នុងតំបន់ បានប្រាប់អ្នកកាសែតថា ក្រុមអ្នកជួយសង្គ្រោះជាង ៨០ នាក់ បានរកឃើញសាកសពជាច្រើន នៅក្នុងរណ្តៅធ្យូងថ្ម Jinshangou ក្នុងស្រុកយុងឆួន ប្រទេសចិន ប្រហែលម៉ោង ២ ទៀបភ្លឺ។
ការស៊ើបអង្កេតពីមូលហេតុនៃគ្រោះថ្នាក់នេះ គឺស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានដោយប៉ូលិសរដ្ឋ។ខណៈនេះមន្ត្រីរដ្ឋាភិបាលមូលដ្ឋាន កំពុងកំណត់អត្តសញ្ញាណអ្នកស្លាប់ និងការដោះស្រាយបញ្ហានេះជាបន្ទាប់ពីទៀត៕
មតិយោបល់