រតនគិរីៈ ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលាខេត្តរតនគិរី បានរៀបចំពិធីប្រកាសតែងតាំង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី ដែលបានប្រព្រឹត្តឡើងក្រោម អធិបតីភាព លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក មួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ថង សាវុន អភិបាលខេត្តរតនគិរី។
ក្នុងពិធីនេះដែរ លោក ចាន់ ប៊ុនធឿន ត្រូវបានតែងតាំងជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ជំនួសឲ្យលោក យូ ឡា ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់ខេត្តកំពង់ធំ។
លោក ចាន់ ប៊ុនធឿន ត្រូវបានគេសង្កេតឃើញថា ជាមន្ត្រីមួយរូបដែលមានទំនួលខុសត្រូវ និងឆន្ទៈក្នុងកិច្ចការងារ ក្នុងរយៈពេលនៃការកាន់តួនាទីជាប្រធានស្តីទីលោកតែងតែចុះជាប់មូលដ្ឋាន ជាពិសេសក្នុងពេលមានជំនន់ទឹកភ្លៀង លោកតែងតែចុះជាប់ទាំងភ្លៀងដើម្បីតាមដាន រកវិធីសាស្ត្របញ្ចៀសការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ នៅក្នុងខេត្ត៕
មតិយោបល់