ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៦នាក់ និងថ្នាំញៀន៣កញ្ចប់

ភ្នំពេញ: ជនសង្ស័យចំនួន៦នាក់ និងថ្នាំញៀន៣កញ្ចប់ ម៉ូតូ៣គ្រឿង ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ជ្រោយចង្វា បង្ក្រាបកាលពីវេលាម៉ោង ១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលស្ថិតនៅត្រង់ចំណុចមុខសាកលវិទ្យាល័យន័រតុន ផ្លូវកែវចិន្ដា ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ ទូច រចនា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងសំណង់ ទី២.ឈ្មោះ ថន វិឆ័យ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ បើកឡានដឹកដី ជនសង្ស័យទាំង២នាក់ ស្នាក់នៅភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ទី៣.ឈ្មោះ វ៉ាន ចន្ធា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិអន្លង់ជ្រៃ ឃុំបាធាយ ស្រុកបាធាយ ខេត្តកណ្ដាល។ ទី៤.ឈ្មោះ យ៉ន ពិសដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិពាន ឃុំរការកោង ស្រុកមុខកំពូល ខេត្តកណ្ដាល។ ទី៥.ឈ្មោះ សន រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ និងទី៦-ឈ្មោះ លាប ហេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ ជនសង្ស័យទាំង២នាក់ ស្នាក់នៅការដ្ឋានសំណង់មួយកន្លែង តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបន្តថា នៅយប់ថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចខណ្ឌ បានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ ធ្វើការជិះល្បាតនៅក្នុងមូលដ្ឋាន ស្រាប់តែពេលនោះ បានប្រទះឃើញជនសង្ស័យទាំង៦នាក់ ជិះម៉ូតូ៣គ្រឿង ហើយសមត្ថកិច្ចបានឃាត់ខ្លួនជាបន្តបន្ទាប់ និងបានឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាចំនួន៣កញ្ចប់ ជាប្រភេទម៉ាទឹកកក ក្រោយពីធ្វើការត្រួតពិនិត្យមកសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង៦នាក់ និងថ្នាំញៀន៣កញ្ចប់មកកាន់អធិការដ្ឋានខណ្ឌ ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចខណ្ឌឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោចង្វា ដើម្បីកសាងសំណុំបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់