ផ្ទះ ព័ត៌មានជាតិ គ្មានអ្វីរំភើ...

គ្មានអ្វីរំភើបជាងមនុស្សងងឹតហើយមើលឃើញវិញទេ!

0

ភ្នំពេញ: ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រំភើបបំផុតក្រោយបានជួយដល់ស្ត្រីពិការភ្នែកទាំងសងខាង ឲ្យមើលឃើញពន្លឺថ្ងៃឡើងវិញ។

បងស្រី ស៊ុន សុខុម អាយុ៤០ឆ្នាំ ដែលរស់នៅ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញបានធ្លាក់ខ្លួនងងឹតភ្នែកជាយូរឆ្នាំ។ បន្ទាប់ពីលោក រ័ត្ន ស្រ៊ាង បានជួបបងស្រីក្នុងអំឡុងពេលលោក ចុះសួរសុខទុក្ខនិងចែកអំណោយដល់គ្រួសារក្រីក្រ។

លោកបានចាត់ក្រុមគ្រូពេទ្យនៃការិយាល័យសុខាភិបាល កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅពិនិត្យបងស្រីជាប្រចាំនិងជូនបងស្រីទៅទទួលការវះកាត់នៅមន្ទីរពេទ្យរុស្ស៊ី ដោយលោកជាអ្នកចេញថ្លៃព្យាបាលទាំងស្រុង។ ក្រោយពេលវះកាត់២លើក នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បងស្រីបានមើលឃើញពិភពលោកដ៏ស្រស់ស្អាតយើងសារជាថ្មីដោយជោគជ័យហើយ ហើយឃើញច្បាស់ទៀតផង បងស្រីមានក្តីរំភើបឥតឧបមា និងមានបំណងប្រាថ្នា ចង់ជួបមុខ សេនីយ៍ឯក រ័ត្ន ស៊្រាង ផ្ទាល់ ព្រោះកន្លងមកគាត់ធ្លាប់បានស្គាល់ត្រឹមតែសំលេង៕

photo_2016-11-04_21-47-32

photo_2016-11-04_21-47-35

photo_2016-11-04_21-47-37

photo_2016-11-04_21-47-40

photo_2016-11-04_21-47-42

photo_2016-11-04_21-47-46

photo_2016-11-04_21-47-48

photo_2016-11-04_21-47-51

photo_2016-11-04_21-47-53

photo_2016-11-04_21-47-55

photo_2016-11-04_21-47-57

photo_2016-11-04_21-48-00