ព័ត៌មានជាតិ

កាមរីបាឡែន បុកជាមួយម៉ូតូបណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់ រួចបន្តបុកទូATM ប្រាសាក់ បណ្តាលឲ្យបែកខូចខាត

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាក កាមរីបាឡែន មួយគ្រឿង បើកបុកជាមួយនឹងម៉ូតូដែលកំពុងជិះឌុបគ្នាដោយមនុស្សប្រុសស្រី២នាក់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែវិច្ឆកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវលេខ១៧២ កែងផ្លូវលេខ៦៣ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AF-8647 មួយគ្រឿងបើកបរដោយបុរសម្នាក់ ខ្វះការប្រុងប្រយត្ន័ បានបើកមកបុកម៉ូតូមួយគ្រឿងដែលកំពុងជិះឌុបគ្នាដោយមនុស្សប្រុសស្រី២នាក់ យ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ រួចរថយន្តបានបន្តល្បឿនព្យាយាមបើករត់ មកដល់ចំណុចផ្លូវព្រះត្រសក់ផ្អែម រួចក៏បានបត់ស្តាំ មកផ្លូវលេខ១៧២ ក្បែរផ្សារសូរិយាម៉ល រួចបានបួងចង្កូតជ្រុល ក៏ទៅបុកទម្លុះទូ ATM ដកប្រាក់របស់ក្រុមហ៊ុនប្រាសាក់ យ៉ាងពេញទំហឹង បណ្តាលឲ្យបែកកញ្ចក់រងការខូចខាត ចំណែករថយន្តបង្ករងការខូចខាតខ្ទេចផ្នែកខាងមុខ ភ្លាមៗនោះ ជនបង្ករួមនិងបក្ខពួក បាននាំគ្នារត់គេចខ្លួនបាត់ស្រមោលតែម្តងដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលជំនាញបានចុះមកធ្វើការពិនិត្យនិងវាស់វែង នាំយករថយន្តខាងលើ រួមនិងម៉ូតូជនរងគ្រោះយកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕

គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍

https://youtu.be/HyWd6fnjvzI

មតិយោបល់