ព័ត៌មានជាតិ

ខណ្ឌមានជ័យ និងពោធិ៍សែនជ័យ ដាច់ភ្លើងទាំងព្រឹក

ភ្នំពេញ: តាមសេចក្ដីជូនដំណឹង តំបន់មួយចំនួនក្នុងខណ្ឌចំនួន២ រួមមានខណ្ឌមានជ័យ និងពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដាច់ភ្លើងទាំងព្រឹក។ ករណីនេះ នៅមិនទាន់មានការបញ្ជាក់ពីការដាច់ភ្លើងនៅឡើយទេ។

អគ្គិសនីកម្ពុជា ជូនដំណឹងថា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៣៖៣៨នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៣ (GS3-F15) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ (១)តាមបណ្តោយផ្លូវណតប្រ៊ីត បុរីជ័យជម្នះ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (២) ផ្លូវវេងស្រេង ផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង ភូមិត្រពាំងស្លែង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រហូតមកទល់នឹងម៉ោង៩៖៣៨នាទីព្រឹកនេះ នៅមិនទាន់មានការបញ្ជាក់ពីមូលហេតុ នៃការដាច់ភ្លើងនៅឡើយទេ។ ប៉ុន្តែយ៉ាងណា អាជ្ញាធរអគ្គិសនីបានបញ្ជូនក្រុមការងារបច្ចេកទេសទៅធ្វើការពិនិត្យស្វែងរកកំហូចដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញហើយ៕

edc

មតិយោបល់