ហ្វីលីពីនៈ លោក Espinosa ត្រូវបានបាញ់សម្លាប់នៅក្នុងពន្ធនាគារក្រុង Albuera បន្ទាប់ពីលោកបានបាញ់មន្ត្រីពន្ធនាគារ ក្នុងអំឡុងពេលដែលលោកចុះបេសកកម្មរុកករកអាវុធខុសច្បាប់កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។ នេះបើយោងតាមសារព័ត៌មាន Channelnewsasia ចេញផ្សាយថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
កាលពីអំឡុងខែសីហា លោក Espinosa និងកូនប្រុស ត្រូវបានចោទប្រកាន់ក្នុងករណីជួញដូរគ្រឿងញៀនដ៏ធំមួយក្នុងប្រទេសហ្វីលីពីន។ បើតាមមន្រ្តីប៉ូលិសបានឲ្យដឹងថា ពាក់ព័ន្ធនឹងករណីនេះ ប៉ូលិសកំពុងបើកការស៊ើបអង្កេតពីការស្លាប់របស់លោក Espinosa ។ មន្រ្តីប៉ូលិសបន្តថា ប៉ូលិសក៏នឹងស៊ើបអង្កេតអំពីការឃុបឃិតគ្នារវាងអ្នកយាម និងអ្នកទោស ដើម្បីនាំកាំភ្លើង និងថ្នាំញៀនចូលទៅក្នុងពន្ធនាគារផងដែរ។
សូមបញ្ជាក់ថា ក្រោមការគ្រប់គ្រងអំណាចរបស់នាយករដ្ឋមន្រ្តីហ្វីលីពីនថ្មី គឺលោក Duterte ឧក្រិដ្ឋជនថ្នាំញៀនហ្វីលីពីន ជាង៤០០០នាក់ ត្រូវបានសម្លាប់ ដើម្បីរក្សាសន្តិសុខក្នុងប្រទេស៕
មតិយោបល់