ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនកំពូលអ្នកលេងល្បែងស៊ីសង០៩នាក់ តែបញ្ជូនទៅតុលាការឃុំតែ២នាក់

កណ្តាល: ជនសង្ស័យមេកន្ទុយលេខម្នាក់ និងអ្នកផ្តល់ទីតាំង ឲ្យប្រព្រឹត្តល្បែងស៊ីសងម្នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្នខណៈអ្នកលេង៧នាក់រួចខ្លួនក្រោយពីធ្វើការអប់រំរួច។

គួរបញ្ជាក់ដែរថា ក្រុមអ្នកញៀនល្បែងទាំង៩នាក់នេះ ត្រូវបាន នគរបាលស្រុកកោះធំធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅទីតាំងផ្សេងពីគ្នា។ ដោយករណីទី១ បង្ក្រាបក្រុមអ្នកលេងបៀ១ក្រុមមានគ្នា៦នាក់ កាលពីវេលាម៉ោង០១និង១០នាទីរសៀលនៅចំណុចផ្ទះរបស់ឈ្មោះ ជ ហួយ ភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល រួមមាន ១-ឈ្មោះ ជ ហួយ ភេទស្រី អាយុ ៥១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ។ មុខរបរ លក់ដូរ ២-ឈ្មោះ ផាន ចាន់ធី ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ៣-ឈ្មោះ គាន ថន ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ មុខរបរ មេផ្ទះ ៤-ឈ្មោះ ថុង ស៊្រាន់ ភេទស្រី អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។មុខរបរ កសិករ ៥-ឈ្មោះ ជូ ជឹង ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រុងរមាស ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល។ មុខរបរ កសិករ ៦-ឈ្មោះ ពា ច្រិច ភេទស្រី អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល និងដកហូតវត្ថុតាង រួមមាន ១-សន្លឹកបៀរចំនួន ៥២ សន្លឹក ។ ២-ប្រាក់រៀលចំនួន ១០,០០០៛ ។ ៣-កម្រាលក្រាលលេងបៀរចំនួន ០១ ។ ៤-កំប៉ុងដែកសម្រាប់ដាក់លុយចំនួន ០១។

យោងតាមចម្លើយសារភាពរបស់ឈ្មោះ ជ ហួយ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានផ្តល់ទីតាំងផ្ទះរបស់ខ្លួនឲ្យគេលេងល្បែងស៊ីសង(បៀរ) ដើម្បីយកតុងប្រាកដមែន។

ចំណែកឯករណីទី២ វេលាម៉ោង ០២ និង៣០នាទីរសៀល កម្លាំងនគរបាលស្រុកកោះធំដដែល ចុះបង្ក្រាបល្បែងស៊ីសង១ករណីទៀត នៅចំណុចផ្ទះយាយសុក ស្ថិតនៅក្នុងភូមិព្រែកតា ហ៊ីង ឃាត់ខ្លួនបានមនុស្ស៣នាក់ទៀត រួមមាន១.ខៀវ សារី ភេទ ស្រី អាយុ ៣៤ ឆ្នាំ កត់កន្ទុយលេខនៅកន្លែងលេង បៀរ រស់នៅ ភូមិ ព្រែក តាហ៊ីង ឃុំ ព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ (មុខរបរកត់កន្ទុយលេខ)។២.ស៊ា គីម ស្រី អាយុ ៥៥ ឆ្នាំ មុខរបរ កសិករ។៣/.ម៉ារិន ដាស៊ី ភេទ ស្រី អាយុ ៣៥ ឆ្នាំ មុខរបរ (កសិករ) អ្នកទាំងបីរស់នៅភូមិ ព្រែក តាហ៊ីង ឃុំ ព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ដោយរឹបអូសវត្ថុតាង បៀរ ក្រដាសកត់លេខ ប្រាក់រៀលមួយចំនួន ។ បន្ទាប់ឃាត់ខ្លួនសាកសួរ នៅព្រឹកថ្ងៃទី៥វិច្ឆកា ២០១៦ ក៏បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាល ប៉ុន្តែ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្នតែ២នាក់ប៉ុណ្ណោះ ក្នុងនោះរួមមានឈ្មោះ ខៀវ សារី ដោយចោទពីបទ បើកល្បែងស៊ីសងដោយខុសច្បាប់ និងឈ្មោះ ជ ហួយ ពីបទ បើកកន្លែងលេងល្បែងដោយខុសច្បាប់។

ទាក់ទងទៅហ្នឹងការដោះលែងអ្នកលេងល្បែង៧នាក់ ក្នុងចំណោមអ្នកលេង៩នាក់នេះ លោកអ៊ី សុវណ្ណ ពុំបានធ្វើអត្ថាធិប្បាយទេ ខណៈដែលអ្នកសារព័ត៌មានសួរតាមទូរស័ព្ទ លោក បានបដិសេធថា លោកមិនអាចធ្វើសម្ភាសន៍បានទេ ដោយប្រាប់ឲ្យទៅសួរខាងអគ្គលេខាធិការដ្ឋានទៅវិញ៕

https://www.youtube.com/watch?v=Z2Qc4yNVW44&feature=youtu.be

https://youtu.be/bUyf2NdRL-I

photo_2016-11-05_21-09-01photo_2016-11-05_21-09-06photo_2016-11-05_21-09-08photo_2016-11-05_21-09-11photo_2016-11-03_21-22-12photo_2016-11-03_21-22-14photo_2016-11-03_21-22-16photo_2016-11-03_21-22-18photo_2016-11-03_21-22-20photo_2016-11-03_21-22-21photo_2016-11-03_21-22-23photo_2016-11-03_21-22-25photo_2016-11-03_21-22-27

មតិយោបល់