បរទេសៈ ប្រជាជនកូរ៉េខាងត្បូងច្រើនជាង ១០០.០០០នាក់ បាននាំគ្នាសម្រុកទៅកាន់ដងផ្លូវសំខាន់ៗ និងជួបជុំនៅទីលាន Gwanghwamun Plaza ដើម្បីប្រមូលផ្តុំប្រឆាំងនឹងប្រធានាធិបតីគឺលោកស្រី ផាក គឿនហេ កាលពីល្ងាចថ្ងៃសៅរ៍នេះ។
យោងតាមសារព័ត៌មាន KoreanTimes ចេញផ្សាយនៅយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា ក្រុមអ្នកតវ៉ាទាំងនោះ បាននាំគ្នាស្រែកពាក្យស្លោកប្រឆាំងប្រធានាធិបតី ជាមួយផ្ទាំងបដាដែលអានថា «ផាក គឿនហេ ត្រូវតែចុះចេញ»។
ពាក់ព័ន្ធនឹងតវ៉ាទ្រង់ទ្រាយធំនេះដែរ អាជ្ញាធរបានដាក់ពង្រាយប៉ូលិសប្រឆាំងកុប្បកម្មប្រមាណ ២០.០០០នាក់ ដើម្បីគ្រប់គ្រងស្ថានការណ៍ និងដើម្បីការពារកំហឹងបាតុករដែលសំដៅទៅការិយាល័យប្រធានាធិបតី ដែលមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីកន្លែងតវ៉ា៕
មតិយោបល់