ព័ត៌មានជាតិ

ចូលផឹកស៊ីក្នុងហាងការ៉ាអូខេ កើតអាការៈមិនស្រួលរហូតដាច់ខ្យល់ស្លាប់

ភ្នំពេញៈ បុរសជនជាតិចិនតៃវ៉ាន់ម្នាក់ក្នុងចំណោមគ្នា៦នាក់បានចូលផឹកស៊ីសប្បាយក្នុងហាងការ៉ាអូខេមួយ ស្រាប់តែកើតអាការៈមិនស្រួល ពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែតក្រុមគ្រូពេទ្យជំនាញបញ្ជាក់ប្រាប់ថា បុរសចិនរូបនោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ហេតុការណ៍នេះ បានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចការ៉ាអូខេយីហោ(Beliza)ដែលមានទីតាំងនៅផ្លូវលេខ៦៣ កែងផ្លូវលេខ១៧៤ ភូមិ១១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសចិនតៃវ៉ាន់ដែលអាការៈមិនស្រួលពេលចូលផឹកស៊ីក្នុងហាងការ៉ាអូខេរហូតគាំងបេះដូងស្លាប់នោះឈ្មោះ Owen Chuang អាយុ៤៤ឆ្នាំ មុខរបរបុកគ្គលិករោងចក្រ ស្នាក់នៅក្នុងរោងចក្រកាត់ដេរGrand Twins នៅផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ កាន់លិខិតឆ្លងដែនលេខ៣១៣៦០៣៤៩៨។

តាមការបំភ្លឺពីមិត្តភក្តិរបស់ជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោង៥និង១០នាទីព្រលប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនរងគ្រោះ និងមិត្តភក្តិទាំងអស់ចំនួន៦នាក់ បានបបួលគ្នាទៅហូបបាយរួចហើយ ដល់ម៉ោង៧និង៣០នាទីយប់ថ្ងៃដដែល ក៏នាំគ្នាមកចូលច្រៀងនៅហាងការ៉ាអូខេកើតហេតុខាងលើ ដោយហៅស្រាបៀរថៃហ្គ័រផឹក និងច្រៀងលេងរហូតដល់ម៉ោង៨និង២០នាទី ស្រាប់តែជនរងគ្រោះរូបនោះមានអាការៈមិនស្រួលដោយញ័រ ក៏នាំគ្នាសែងចេញមកក្រៅរួចលើកដាក់រថយន្តដឹកទៅពេទ្យកូរ៉េនៅម្តុំស្តុបបូកគោ តែអាការៈជនរងគ្រោះកាន់តែមិនស្រួលខ្លាំងឡើងឃើញថា បេះកាន់តែខ្សោយនោះក៏ប្រញាប់បញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែតវិញ ពេលដែលមកដល់មន្ទីរពេទ្យកាល់ម៉ែតគ្រូពេទ្យពិនិត្យបញ្ជាក់ប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ។

បច្ចុប្បន្ន សពចិនតៃវ៉ាន់រូបនោះបានបញ្ជូនទៅតម្កល់នៅវត្តស្ទឹងមានជ័យដើម្បីរង់ចាំគណៈកម្មការចម្រុះមានគ្រូពេទ្យកោលស្យវិច័យ ចុះទៅការពិនិត្យឲ្យដឹងច្បាស់ថាជនរងគ្រោះរូបនោះស្លាប់ដោយមូលហេតុអ្វីសិន៕

ចូលផឹកស៊ីក្នុងហាងការ៉ាអូខេចូលផឹកស៊ីក្នុងហាងការ៉ាអូខេ

មតិយោបល់