អង់ការ៉ាៈ នាយករដ្ឋមន្រ្តីតួកគីលោក Binali Yildirim បានជំរុញឲ្យលោក ដូណាល់ ត្រាំ ធ្វើបត្យាប័នលោក Fetullah Gulen ខណៈលោកអបអរសារទរលោក ត្រាំ ដែលបានឈ្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាម៉េរិក។ នេះបើតាមផ្សាយរបស់សារព័ត៌មានតួកគី Sabah នៅថ្ងៃពុធនេះ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា លោក Yildirim បានកត់សម្គាល់ថា ទំព័រថ្មីនឹងត្រូវបើកនៅក្នុងទំនាក់ទំនាក់រវាងអាម៉េរិក និងតួកគី ប្រសិនបើមេភេរវករនៃក្រុមគូលែន ត្រូវបានធ្វើបត្យាប័នមកប្រទេសតួកគីវិញ។
ជាមួយគ្នានោះដែរលោក Recep Tayyip Erdogan ដែលជាប្រធានាធិបតីតួកគី ក៏បានសម្តែងក្តីសង្ឃឹមថា ការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ នឹងក្លាយជាផលប្រយោជន៍ពលរដ្ឋអាម៉េរិកកាំងទាំងអស់៕
មតិយោបល់