ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រធានាធិបតីរុស្ស៊ី៖ ត្រៀមខ្លួនជាស្រេចក្នុងការស្តារទំនាក់ទំនងទ្បើងវិញជាមួយអាមេរិក

រុស្ស៊ីៈ ជុំវិញដំណឹងនៃការទទួលជ័យជម្នះរបស់លោក Donald Trump ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បាននិយាយថា ប្រទេសលោកត្រៀមខ្លួនជាស្រេច ដើម្បីស្ដារឡើងវិញនូវទំនាក់ទំនងទ្វេភាគីជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ថ្លែងក្នុងពិធីធ្វើបទបង្ហាញអក្សរសម្គាល់អត្តសញ្ញាណនៃឯកអគ្គរដ្ឋទូតបរទេស នៅទីក្រុងម៉ូស្គូ លោក ពូទីន បាននិយាយថា «លោក Trump ជាបេក្ខជនម្នាក់ សម្រាប់តំណែងប្រធានាធិបតីរបស់អាមេរិក ហើយរុស្ស៊ីនឹងផ្តោតសំខាន់ទៅលើការស្ដារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ»។

ថ្លែងនៅក្នុងសារមួយទៅកាន់លោក Donald Trump ប្រធានាធិបតីរុស្ស៊ីបានសម្តែទំនុកចិត្តថា ការសន្ទនាគ្នារវាងក្រុងម៉ូស្គូ និងក្រុងវ៉ាស៊ីនតោន នឹងរក្សាទំនាក់ទំនង ព្រមទាំងទស្សនៈរបស់គ្នាទៅវិញទៅមក ដើម្បីជាផលប្រយោជន៍ជាតិទាំងមូល សម្រាប់ប្រទេសរុស្ស៊ី និងអាមេរិក៕

alalam

មតិយោបល់