ព័ត៌មានជាតិ

រដ្ឋបាលព្រៃឈើឆ្លូងសហការជាមួយអាវុធហត្ថ ចាប់រថយន្តមួយគ្រឿងដឹកឈើប្រណីតពេញ

ក្រចេះ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើឆ្លូង សង្កាត់រដ្ឋបាលព្រៃឈើស្នួល សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាប់ឃាត់រថយន្ត ០១គ្រឿង ម៉ាកស៊ាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2I-9124 ដឹកជញ្ជូនឈើអារប្រភេទប្រណិត (ធ្នង់) ចំនួន ១១២សន្លឹក ស្មើនឹង ៤,៦៨៥ម៉ែត្រត្រីគុណ នៅចំណុចភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ បច្ចុប្បន្ន វត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្នួល ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕

photo_2016-11-12_20-46-31

photo_2016-11-12_20-46-37

មតិយោបល់