ព័ត៌មានជាតិ

Audi សាកកម្លាំងជាមួយ Visto ខ្ទេចទាំងសងខាង

ភ្នំពេញ: រថយន្ត២គ្រឿង បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យទាំងសងខាង ហេតុការណ៍នេះ កើតឡើងកាលពវេលាម៉ោង២និង៣០នាទីយប់ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ប្រសព្វជាមួយ ផ្លូវភ្លោះសំពៅមាស សង្កាត់បឹងព្រលិត ខណ្ឌ7មករា។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ខណ:ពេលមេឃកំពុងភ្លៀងខ្យល់ខ្លាំង គេបានឃើញរថយន្ត អូឌីQ7 បើកបរតាមផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ចំណែករថយន្ត Visto បើកបរតាមផ្លូវ សម្តេចប៉ាន ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចគ្នា លុះមកដល់ចំណុច ប្រសព្វផ្លូវខ្វែង ដោយសាររថយន្តទាំង២គ្រឿង បើកលឿនដូចគ្នា គួបផ្សំជាមួយ មេឃភ្លៀងខ្លាំងធ្វើឲ្យអ្នកបើកបរ បាត់បង់ម្ចាស់ការក៏ជ្រុលទៅប៉ះគ្នា រួចទៅបោកជាមួយខឿនសួននិង បង្គោលភ្លើងតែម្តង។ ក្នុងហេតុការណ៍នេះ បានធ្វើឲ្យម្ចាស់រថយន្តVisto រងរបួសធ្ងន់ និង ខូចខាតរថយន្ត ទាំងសងខាង។

ក្រោយពេលកើហេតុ ម្ចាស់រថយន្តអូឌី បានគេចខ្លួនបាត់ រីឯម្ចាស់រថយន្ត Visto ដែលគាបជាប់ក្នុងរថយន្ត ត្រូវបានប្រជាពលរដ្ឋជួយគាស់ យកចេញពីរថយន្ត រួចដឹកយកទៅសង្រ្គោះ។ បន្ទាប់មកសមត្ថកិច្ច បានមកដល់ពិនិត្យ និងវាស់វែង ធ្វើកំណត់ហេតុរួច បានស្ទូចយករថយន្តទាំង២គ្រឿង ទៅកាន់ការិយាល័យ ប៉ូលិសចរាចរណ៍ក្រុង ដើម្បីដោះស្រាយតាមច្បាប់៕

photo_2016-11-13_07-36-08

photo_2016-11-13_07-36-07

photo_2016-11-13_07-36-03

photo_2016-11-13_07-36-04

photo_2016-11-13_07-36-05

photo_2016-11-13_07-36-06

មតិយោបល់