ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចែកចាយគ្រឿងញៀន២នាក់ នៅស្រុកព្រៃនប់

ព្រះសីហនុ: វេលាម៉ោង១និង៥០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ អាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចក្បាលហុងបន្ទាយប្រិយ ភូមិចុងអូរ ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ទី១. ឈ្មោះ សោម សិត ហៅសិត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន ក្នុងភូមិសំរ៉ុងលើ ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងទី២. ឈ្មោះ ចាន់ ថា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងម៉ូតូ ទីកន្លែងកំណើត ក្រុងភ្នំពេញ ចំណែកទីលំនៅបច្ចុប្បន្ន ភូមិសំរ៉ុងក្រោម ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ចំពោះវត្ថុតាង គឺដកហូតបាន ម្សៅសថ្លា១កញ្ចប់តូច ទូរសព្ទដៃ២គ្រឿង និងទឹកប្រាក់ ៥០ ០០០រៀល(ប្រាំម៉ឺនរៀល)។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងការិយាល័យបទល្មើសគ្រឿងញៀនអាវុធហត្ថខេត្តអនុវត្តតាមនីតិវិធីច្បាប់បញ្ជូនទៅតុលាការ៕

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់