ព័ត៌មានជាតិ

រថយន្តតាកូម៉ា បើកកៀរម៉ូតូហុងដា របួសធ្ងន់ស្រាល ០៣នាក់ ឪពុកម្តាយកូន នៅពោធិ៍សាត់

ពោធិ៍សាត់: រថយន្តម៉ាក តាកូម៉ា មួយគ្រឿង បានបើកកៀរម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ ១២៥ បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ស្រាលទាំង ឪពុក ម្តាយ និងកូនស្រី ដែលអាយុទើបតែ ០៦ខែផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង៤០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចភូមិ តាឡូ ឃុំ តាឡូ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ម៉ូតូរងគ្រោះម៉ាកសេ១២៥ស្លាកលេខ ពោធិ៍សាត់ 1A-5998 បើកបរដោយឈ្មោះ មឿន ម៉ៅ ភេទប្រុស អាយុ ២៩ឆ្នាំ បើកឌុបប្រពន្ធឈ្មោះ អៀង អឺត អាយុ ២៩ឆ្នាំ និងកូនស្រី ឈ្មោះ ម៉ៅ លីតា អាយុ ០៦ខែ បណ្តាលឲ្យពីរនាក់ម្តាយកូន រងរបួសធ្ងន់។

ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ ម៉ូតូបានបើកក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុតខាងលើ ក៏មានរថយន្តមួយគ្រឿងម៉ាក តាកូម៉ា ពាក់ស្លាកលេខ ភ្នំពេញ 2AG-5608 បើកបរដោយឈ្មោះ វឿន មិនា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បើកស្របទិសជាមួយម៉ូតូ ហើយក៏បានបើកកៀរម៉ូតូតែម្តង។

បច្ចុប្បន្ន ទាំងម៉ូតូ និងរថយន្ត ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕

photo_2016-11-21_20-45-40

photo_2016-11-21_20-45-42

photo_2016-11-21_20-45-44

photo_2016-11-21_20-45-46

photo_2016-11-21_20-45-48

មតិយោបល់