ព័ត៌មានជាតិ

Update: សមត្ថកិច្ចចម្រុះបង្ក្រាបរថយន្តCRV ១គ្រឿង ដឹកឈើក្រញូងលោតឆ័ត្រ

រតនគិរី: រថយន្តCRV ១គ្រឿងផ្ទុកឈើពេញត្រូវបានសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបបាននៅចំណុចភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី វេលាម៉ោង១និង៣០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក ហួត បូរី អធិការក្រុងបានលុងបានប្រាប់ក្រុមអ្នកសារព័ត៌មានដឹងនៅព្រឹកថ្ងៃទី២៦ខែឆ្នាំដដែលថា រថយន្តCRV ដឹកឈើក្រញូងខុសច្បាប់នេះ ពាក់ស្លាកលេខភ្នំពេញ២D.៩៥១៩ ពណ៌ក្រហមបិទស្គុតខ្មៅ ធ្វើដំណើរពីខេត្តស្ទឹងត្រែងឆ្ពោះមកកាន់ខេត្តរតនគិរី លុះមកដល់ចំណុចខាងលើ សមត្ថកិច្ចមានការសង្ស័យធ្វើការឃាត់ឆែកឆេរឃើញក្នុងរថយន្តសុទ្ធតែឈើក្រញូង រួចធ្វើការឃាត់ខ្លួនតៃកុងឡាននឹងព្រូឡានម្នាក់ រួមទាំងវត្ថុតាងបញ្ជូនមកអធិការនគរបាលក្រុងបានលុងទាំងយប់។

លោកអធិការក្រុងបានលុងបានបន្តទៀតថា ឈើក្រញូងដែលបង្ក្រាបបានមានចំនួន៥០ដុំ ស្មើនឹង៣៨៩គីឡូក្រាម ចំណែកជនសង្ស័យមានឈ្មោះ សារី ជា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិអូរឫស្សី ឃុំស្រែស្តៅ ស្រុកចិត្របូរី ខេត្តក្រចេះ ជាអ្នកបើកបរ ជនសង្ស័យម្នាក់ទៀតមានឈ្មោះ នុត ឌឿន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិ្មខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិថាឡា ឃុំថាឡា ស្រុកថាឡាបរីវ៉ាត ខេត្តស្ទឹងត្រែង ជាព្រូឡាន។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងកម្លាំងចម្រុះបានធ្វើកំណត់ហេតុបញ្ជូនទៅផ្នែករដ្ឋបាលព្រៃឈើលំផាត់ ចាត់ការបន្តតាមនីតិវិធី៕

ឃាត់រថយន្តដឹកឈើគ្រញូង

ឃាត់រថយន្តដឹកឈើគ្រញូង

ឃាត់រថយន្តដឹកឈើគ្រញូង

ឃាត់រថយន្តដឹកឈើគ្រញូង

ឃាត់រថយន្តដឹកឈើគ្រញូង

ឃាត់រថយន្តដឹកឈើគ្រញូង

ឃាត់រថយន្តដឹកឈើគ្រញូង

photo_2016-11-26_13-19-55

photo_2016-11-26_13-19-56

photo_2016-11-26_13-19-57

មតិយោបល់