ភ្នំពេញៈ ជនល្មោភកាមម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ខដង្កោឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីដែលប្តឹងទៅលើជនសង្ស័យជាប្តី និងត្រូវជាឪពុកចុងរបស់ក្មេងស្រីពីបទបៀតបៀនកេរ្តិ៍ខ្មាស់។
សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការរាយការណ៍ពីលោកស្រី ទៀង សំអុន ទីព្រឹក្សាសង្កាត់រលួស ខណ្ខដង្កោព្រោះទ្រាំនឹងទង្វើជនអគតិដែលត្រូវជាឪពុកចុងរបស់កុមារីឈ្មោះ ស.ម អាយុ៩ឆ្នាំ ស្នាក់នៅជាមួយម្តាយបង្កើត ឈ្មោះ ង៉ាន់ ស្រីវឿន ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរកសិករ ដោយមានប្តីក្រោយដែលជាជនអគតិមានឈ្មោះ ជន ជឿន មានអាយុ៣៧ឆ្នាំមុខរបរកសិករ ស្នាក់នៅក្នុងផ្ទះជាមួយគ្នា ក្នុងភូមិព្រះធាតុ សង្កាត់រលួស ខណ្ខដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបន្តថា ស្ទើតែរៀងរាល់ថ្ងៃ ឪពុកចុងរូបនេះ តែងតែវាយដុំទាត់ធាក់ទៅលើប្រពន្ធ និងកូនស្រី តែស្ត្រីជាម្តាយតែងតែលាក់រឿងមិនបញ្ចេញឲ្យបងប្អូនបានដឹងនោះទេ លុះនៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ស្ត្រីម្នាក់ឈ្មោះ យន់ ហឿន ហៅពៅ ដែលត្រូវជាប្អូនថ្លៃរបស់ម្តាយក្មេងស្រីរងគ្រោះ បានមកលេងផ្ទះក៏បានប្រទះឃើញឈ្មោះ ជន ជឿន កំពុងតែវាយទាត់ធាក់ប្រពន្ធ និងកូនចុង គាត់ក៏បានចូលទៅជួយឃាត់ តែជនអគតិរូបនោះមិនស្តាប់ឡើយ ខណៈនោះដែរក៏មានប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះបានលួចខ្សឹបប្រាប់ប្អូនថ្លៃរបស់ម្តាយកុមារីរងគ្រោះថា ជនខាងលើមិនត្រឹមតែប្រើហិង្សាលើប្រពន្ធកូននោះទេ ថែមទាំងឲ្យកុមាររីរងគ្រោះលេងប្រដាប់ភេទរបស់ខ្លួន ហើយជនជននោះយកដៃទៅលេងប្រដាប់ភេទក្មេងស្រីនោះវិញជាច្រើនលើកច្រើនសារមកហើយ ដោយម្តាយកុមារីមិនហ៊ានប្តឹងសមត្ថកិច្ច។ បន្ទាប់ពីឮដូច្នេះ ស្ត្រីដែលជាប្អូនថ្លៃក៏បានដឹកដៃម្តាយកុមារីរងគ្រោះមកប្តឹងនគរបាលប៉ុស្តិ៍រលួសឲ្យចាត់ការ។
គ្រាន់តែទទួលបានដំណឹងនេះភ្លាម កម្លាំងព្រហ្មទណ្ឌខណ្ខដង្កោ ក៏បានចុះទៅដល់ផ្ទះជនសង្ស័យ ឃាត់ខ្លួនយកមកសាកសួរនៅអធិការខណ្ឌដង្កោ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសាភាពថា រូបគេគ្រាន់តែឲ្យក្មេងស្រីដែលជាកូនចុងលិឍប្រសាប់ភេទខ្លួន ហើយខ្លួនក៏ស្រលាញ់កូនស្រីនោះដូចជាកូនបង្កើតដែរ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ និងវត្ថុតាំងរួមមានដំបងឈើស្រួច និងកាំបិតចុងស្រួចបាននាំមកឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕


មតិយោបល់