ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាមេរិក ចោទចិន រឹបអូសយកនាវាខ្លួន ក្នុងដែនទឹកជម្លោះ នៅសមុទ្រចិនខាងត្បូង

អាមេរិក: បើតាមមន្ត្រីអាមេរិក កាលពីថ្ងៃសុក្រ បាននិយាយថា ខ្លួនបានចេញលិខិតជាផ្លូវការ ស្នើទៅកាន់រដ្ឋាភិបាលក្រុងប៉េងកាំង ដើម្បីផ្តល់មកវិញនូវនាវាដ្រូនបើកក្រោមទឹក (ជាប្រភេទនាវាបើកដោយគ្មានមនុស្ស) ដែលត្រូវបានរឹបអូសពីចិន ក្នុងដែនទឹកអន្តរជាតិ នៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Capt Jeff Davis បាននិយាយថា នាវាបើកក្រោមទឹកនេះ ត្រូវគេយកចេញនៅចម្ងាយប្រហែល ៩០ គីទ្បូម៉ែត្រ ពីភាគពាយព្យសមុទ្រស៊ូប៊ិច ក្នុងប្រទេសហ្វីលីពីន កាលពីរសៀលថ្ងៃព្រហស្បតិ៍ ដោយគ្មានឧបទ្ទវហេតុហឹង្សានោះទេ។

ពាក់ព័ន្ធនឹងការបាត់នាវានេះដែរ ខាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់កងទ័ពជើងទឹកចិនថា បានរឹបអូសយកនាវាស្រាវជ្រាវក្រោមទឹករបស់ខ្លួន នៅដែនសមុទ្រចិនខាងត្បូង ៕

មតិយោបល់