ព័ត៌មានជាតិ

សាហាវម៉្លេះ!… ប្តីយក​ចបវាយសម្លាប់ប្រពន្ធ និងកូនប្រុសអាយុ២ឆ្នាំ មិនញញើតដៃ

កំពត: ម្ដាយ និងកូនប្រុសអាយុទើប២ឆ្នាំ បានដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ដោយសារលោកប្តី និងជាឪពុកចិត្តតិរច្ឆាន យក​ចបវាយសម្លាប់មិនញញើតដៃ រួចយកសាកសពទៅបោះចោលក្រោយផ្ទះ។

ឃាតកម្មដ៏តក់ស្លុតមួយនេះ បានកើតឡើងនា​ព្រឹកទៀបភ្លឺថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

មន្រ្តីនគរបាលខេត្តកំពតបានឲ្យដឹងថា ជនបង្កឈ្មោះ អ៊ុ រស្មី ហៅ ហ្សូ អាយុ៣៥ឆ្នាំ នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត បានសម្លាប់ប្រពន្ធ ឈ្មោះ ម៉ក់ សារ៉ាយ អាយុ២៤ឆ្នាំ និងកូនប្រុសឈ្មោះ ថា រដ្ឋពិសិដ្ឋ អាយុ២ឆ្នាំ។

ប្រភពដដែលបាន​បញ្ជាក់ថា «ជនបង្កបានយកចបកាប់​ វាយសម្លាប់ប្រពន្ធ និងកូនប្រុសបែបនេះ ដោយសារជនបង្កមានជំងឺប្រសៃប្រសាទ។ ដំណឹងនេះ សមត្ថកិច្ចទទួលបាន នៅពេលក្រុមគ្រួសារយកថ្នាំមកផ្ទះជនបង្ក ស្រាប់តែឃើញស្រ្តីជាប្រពន្ធ និងកូនប្រុសស្លាប់នៅខាងក្រោយផ្ទះ​»។ ក្រោយពីសម្លាប់ប្រពន្ធ និងកូនរួចហើយ ជនបង្ក​បានគេចខ្លួនបាត់ ដោយជិះ​រថយន្តកូរូឡា ពណ៌ខ្មៅទៅជាមួយផង។

បច្ចុប្បន្ន​កម្លាំងសមត្ថកិច្ច កំពុងស្រាវជា្រវតាមចាប់ជនបង្កជាប្តីយកមកផ្ដន្ទាទោសតាមច្បាប់៕

//youtu.be/aRGeGGLN94M

//youtu.be/xx1lL58HyEs

មតិយោបល់