ព័ត៌មានជាតិ

គ្រឿងញៀនរាប់លានគ្រាប់ និងលុយ៣ពាន់លានបាត ត្រូវអាជ្ញាធរថៃរឹបអូស

ថៃ: ប៉ូលិសថៃ (RTP) កាលពីថ្ងៃច័ន្ទ បានសាទរចំពោះប្រតិបត្ដិការដ៏ជោគជ័យ ក្នុងការប្រឆាំងគ្រឿងញៀន ដែលធ្វើឡើងនៅប៉ុន្មានខែចុងក្រោយនេះ ដោយរឹបអូបបានថ្នាំញៀនរាប់លានគ្រាប់ រួមទាំងលុយរាប់ពាន់លានបាត និង ចាប់ខ្លួនក្រុមជួញដូរថ្នាំញៀនជាច្រើន ក្រោយប៉ូលិសថៃចាប់បានស្តេចថ្នាំញៀនជនជាតិឡាវ ឈ្មោះ Xaysana Keopimpha ។ នេះបើយោងតាមរយ:សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៧។

ស្តេចថ្នាំញៀន Xaysana នឹងបក្ខពួកជាច្រើននាក់ ត្រូវបានចាប់ខ្លួននៅប្រលានយន្តហោះសុវណ្ណភូមិ
ក្នុងក្រុងបាងកក កាលពីខែមុន បន្ទាប់ពីការវាយឆ្មក់ទីភ្នាក់ងារប៉ូលិសសម្ងាត់របស់ថៃ។

ក្រុមប៉ូលិសក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍បានចាប់បានបុរសពីរម្នាក់ផ្សេងទៀត ម្នាក់ឈ្មោះ Samut Prakan និង ម្នាក់ទៀតឈ្មោះ Thiwakon Panchandi នៅខេត្ត Samut Prakan ដែលបានរឹបអូសបានថ្នាំញៀនហ្វេតាមីន ប្រមាណ ២៧៩.៧៦០​ គ្រាប់ ហ្វេតាមីនគ្រីស្តាល់ ១៦គីឡូក្រាម និងកេតាមីនទម្ងន់ ៣.២ គីឡូក្រាម។

ក្រោយចាប់លោក Xaysana ប៉ូលិសបានតាមចាប់បក្ខពួកម្នាក់ទៀត ឈ្មោះ Chatri Saehoe ក្នុងខេត្តឈៀងរ៉ៃ កាលពីថ្ងៃសុក្រ ហើយបានរកឃើញថ្នាំញៀនហ្វេតាមីនជាង៦លានគ្រាប់ និងហ្វេតាមីនគ្រី
ស្តាល់២០គីឡូក្រាមបន្ថែមទៀត៕

មតិយោបល់