ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គួរឲ្យរន្ធត់! អ្នកបើករថយន្តប្រធានាធិបតីរុស្ស៊ី ត្រូវស្លាប់ភ្លាមៗ បន្ទាប់ជួបគ្រោះថ្នាក់ចរាចរណ៍

រុស្ស៊ី: តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍មកថា រថយន្តផ្លូវការរបស់ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ នៅទីក្រុងម៉ូស្គូ។ នេះបើយោងតាមរយ: សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦។

បុរសម្នាក់ ត្រូវគេរាយការណ៍ថា បានស្លាប់ភ្លាមៗ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ ហើយគាត់ត្រូវបាន គេស្គាល់ថា ជាអ្នកបើករថយន្តជំនិតរបស់ប្រធានាបតីរុស្ស៊ី លោកពូទីន ដែលបានបម្រើការងារអស់រយ: ពេលជាង ៤០ ឆ្នាំមកហើយ។

បើតាមអាជ្ញាធរ បានបញ្ជាក់ថា លោក ពូទីន គឺមិនបានស្ថិតនៅក្នុងរថយន្ត អំទ្បុងពេលគ្រោះថ្នាក់នោះទេ៕

Vladimir Putin’s official car crashes

មតិយោបល់