EU: តាមប្រភពព័ត៌មានពី Press TV រាយការណ៍មកថា ក្រុមភេរវករចំនួន ៥.០០០ នាក់ ដែលគេស្គាល់ថា ជាសមាជិកសកម្មប្រយុទ្ធ ISIS បច្ចុប្បន្នកំពុងរស់នៅក្នុងបណ្ដាប្រទេសសហភាពអឺរ៉ុប (EU)។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦។
សេចក្ដីរាយការណ៍នេះ ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទមួយ ដែលគេឲ្យឈ្មោះថា គោលនយោបាយ សន្តិសុខ នៅរដ្ឋធានីព្រុចសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃពុធ ដោយមានការលើកទ្បើងថា ភាគច្រើននៃភេរវករ Takfiri រស់នៅក្នុងសហភាពអឺរ៉ុប គឺជាពលរដ្ឋអឺរ៉ុបតែម្ដង។
ក្រុមអ្នកជំនាញនៅក្នុងសន្និសីទ បានវិភាគថា ការអនុវត្តការវាយប្រហារពួក ISIS ដែលជាគោល នយោបាយសន្តិសុខរបស់សហភាពអឺរ៉ុបបានបរាជ័យ ដោយសារសមាជិកភេរវករភាគច្រើន គឺរស់នៅលើទឹកដីអឺរ៉ុប។
សន្និសីទនេះ ត្រូវបានរិះគន់ផងដែរ ទៅលើចំណិតការសម្របសម្រួល ដើម្បីដោះស្រាយអំពើភេរវកម្ម និងកម្សោយនៃកម្រិតការស៊ើបការណ៍សម្ងាត់ ក្នុងចំណោមបណ្តាប្រទេសសហភាពអឺរ៉ុប៕
មតិយោបល់