បារាំងៈ បើតាមមន្ត្រីបាននិយាយថា មនុស្សប្រមាណជា ៥០នាក់ ត្រូវបានជាប់គាំងនៅក្នុងរថយន្ដ cable (វាដំណើរការទៅមុខដោយខ្សែ) នៅលើទីតាំងខ្ពស់នៃភ្នំ Mont Blanc ដែលសម្បូរដោយផ្ទាំងទឹកកក ស្ថិតក្នុងជួរភ្នំ French Alps ប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រតិបត្ដិការឧទ្ធម្ភាគចក្រ ជួយសង្គ្រោះ ត្រូវបានផ្អាកនៅអំទ្បុងពេលយប់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦។
រថយន្ត cable នោះ បានជាប់គាំងនៅក្នុងកម្ពស់ ៣.៨០០ ម៉ែត្រ ជាមួយនឹងអ្នកជិះនៅលើវាចំនួន ១១០ នាក់។
ភ្នាក់ងារ AFP បានរាយការណ៍មកថា មនុស្ស ៦០ នាក់ ត្រូវបានគេជម្លៀសចេញ ដោយជោគជ័យពីទីតាំង ដែសស្ថិតក្នុងលក្ខខណ្ឌលំបាកខ្លាំង នៅតំបន់ Haute-Savoie ចំណែកអ្នកដទៃទៀត ត្រូវរងចាំការជួយ សង្គ្រោះបន្ត ដោយសារនៅយប់ងងឹត ការដឹកជញ្ជូនផ្លូវអាកាសត្រូវបានផ្អាក។
លោក Mathieu Dechavanne នាយកប្រតិបត្តិគ្រប់គ្រងរបស់ក្រុមហ៊ុរថយន្ត cable បានប្រាប់ AFP ថា បញ្ហានេះត្រូវបានបង្កឡើងដោយសារខ្សែឆ្លងកាត់ ជាការសន្និដ្ឋានមិនច្បាស់លាស់ ដែលនិយោជិត នៃក្រុមហ៊ុននេះ មិនអាចជួសជុលពួកវាបាន៕
មតិយោបល់