ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប៉ូលិសវាយឆ្មក់មន្ត្រីជាន់ខ្ពស់អង្គភាពប្រឆាំងអំពើពុករលួយរុស្ស៊ី រកឃើញសាច់ប្រាក់ជាង ១២០ លានដុល្លារអាមេរិក

រុស្ស៊ី: ប្រភពពីប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានឲ្យដឹងថា សកម្មភាពវាយឆ្មក់មួយរបស់ប៉ូលិស លើប្រធានស្តីទី នៃទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់រុស្ស៊ីម្នាក់ ជាលទ្ធភាពប៉ូលិសបានរកឃើញថង់ដ៏ធំមួយ ដែលមាន សាច់ប្រាក់ ១២២ លានដុល្លារអាមេរិក។ នេះបើយោងតាមរយ: សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦។

ប៉ូលិសបានចាប់ខ្លួន លោក Dmitry Zakharchenko ដែលជាអនុប្រធាននាយកដ្ឋានឧស្សាហកម្មថាមពល របស់រដ្ឋបាលទូទៅនៃសេដ្ឋកិច្ច និងសន្តិសុខប្រយុទ្ធប្រឆាំងអំពើពុករលួយ ហៅកាត់ថា (GAESCC) បន្ទាប់ពីប្រតិបត្ដិការនេះ។

តាមការស៊ើបអង្កេតរបស់ប៉ូលិស ក្នុងប្រតិបត្តិការនេះ បានរឹបអូសយកបានសាច់ប្រាក់ចំនួន ១២២ លានដុល្លារអាមេរិក។

ភ្នាក់ងារព័ត៌មាន TASS បានដកស្រង់សម្តីប៉ូលិស បាននិយាយថា បានប្រភពប្រាក់ទាំងនោះ ត្រូវបាន រកឃើញនៅក្នុងថង់ធំមួយ ហើយបើតាមប្រភព បានបន្ថែមទៀតថា លោក Zakharchenko បានបដិសេធមិនធ្វើអត្ថាធិប្បាយលើសាច់ប្រាក់ ឬពីប្រភពដើមដែលទទួលបានវាទេ ប៉ុន្តែគ្រាន់តែអះអាងថា លោកមិនបានធ្វើខុស។

អ្នកនាំពាក្យតុលាការ បានប្រាប់ភ្នាក់ងារ RIA Novosti ជាផ្លូវការថា លោក Zakharchenko ត្រូវបានបញ្ជូនទៅតុលាការហើយ កាលពីថ្ងៃសៅរ៍ ដោយចោទប្រកាន់ពីបទរំលោភបំពានអំណាច និងការទទួលយកសំណូក។

បើតាម TASS រាយការណ៍ថា តុលាការបានសម្រេចឃុំខ្លួន លោក Zakharchenko រយ:ពេលពីរខែ រហូតដល់ថ្ងៃទី ៨ ខែវិច្ឆកា៕

police-raid-on-anti-corruption-official-uncovers-over-120mn-in-cash

មតិយោបល់