អ៊ីស្រាអែលៈ យន្តហោះចម្បាំងយោធារបស់អ៊ីស្រាអែល បានបើកការវាយប្រហារប្រឆាំង តាមផ្លូវអាកាស ចំនួនបី នៅតំបន់ Gaza Strip ក្រោយមានសកម្មភាពឡោមព័ទ្ធឈ្លានពាន ទឹកដីឆ្នេរសមុទ្រពី ពួកប៉ាទ្បេស្ទីន។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦។
ការវាយប្រហារលើកទីមួយ បានធ្វើទ្បើងនៅតំបន់ដែលជាកម្មសិទ្ធិរបស់កងពលតូច Ezzedine al-Qassam ជាយោធាប៉ាឡេស្ទីននៃចលនាតស៊ូហាម៉ាស ស្ថិតនៅភាគពាយព្យនៃទីក្រុង Beit Lahia រយៈពេលប៉ុន្មានម៉ោងនាព្រឹកថ្ងៃព្រហស្បតិ៍ នេះបើយោងតាមភ្នាក់ងារព័ត៌មាន Arabic-language Safa បានរាយការណ៍។
ចំណែកការវាយប្រហារលើកទីពីរ ត្រូវបានកំណត់គោលដៅលើអាកាសនៅតំបន់មួយ ក្នុងទីក្រុង Shima ភាគពាយព្យនៃទីក្រុង Beit Shima បណ្តាលឲ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ និងលើកទីបីនៅមូលដ្ឋាន Yarmouk នៃកងពលតូច Qassam Brigades ភាគខាងកើតសង្កាត់ Shuja’iyya ក្នុងទីក្រុងហ្គាហ្សា។
គួរបញ្ជាក់ដែរថា ខណៈនេះមិនទាន់មានរបាយការណ៍ជាបន្ទាន់អំពី ការស្លាប់ និងរបួសនៅទ្បើយទេ៕
https://youtu.be/Rsa_hDM54Oc
មតិយោបល់