អ៊ីរ៉ាក់ៈ ក្រុមភេរវករ ISIS បានសម្លាប់ជនស៊ីវិល ២៥នាក់ យ៉ាងឃោរឃៅដោយកាត់ក្បាល់ប្រហារជីវិត បន្ទាប់ពីពួកគេត្រូវចោទប្រកាន់ពីបទចារកម្ម លើរដ្ឋាភិបាលនៅទីក្រុង Mosul ក្នុងខេត្តនីនីវេ ប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦។
ប្រភពព័ត៌មានក្នុងស្រុក បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យថា ជនស៊ីវិលអ៊ីរ៉ាក់ ២៥ នាក់ ត្រូវបានកាត់ក្បាល បន្ទាប់ពីព្យួរពួកគេឡើងទៅនឹងជញ្ជាំង ដូចសត្វចៀមជាមួយនឹងការចងដៃរបស់ពួកគេឡើងលើ។
ប្រភពដដែរ បានបន្ថែមទៀតថា ពលរដ្ឋអ៊ីរ៉ាក់ជាច្រើននាក់ ត្រូវបានគេកាត់ក្បាល នៅចំពោះមុខមនុស្ស ផ្សេងទៀត ដោយក្រុមភេរវករ ទុកសាកសពពួកគេចោលជាច្រើនម៉ោង ដើម្បីឲ្យប្រជាជនមើល។
លុះបន្ទាប់មកទៀត សាកសពទាំងនោះ នឹងត្រូវពួកភេវរករយករថយន្តមកដឹកទៅចោល នៅតំបន់ភាគខាងត្បូងទីក្រុង Mosul ៕
មតិយោបល់