ហ្វីលីពីនៈ ថ្លែងក្នុងវេទិកាមួយ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាននិយាយទៅកាន់ អាមេរិក និងសហភាពអឺរ៉ុបថា គួរតែដកជំនួយរបស់ខ្លួនចេញ ប្រសិនបើពួកគេមិនសប្បាយចិត្ត ជាមួយគោលនយោបាយសង្គ្រាមថ្នាំញៀនរបស់លោក។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦។
បន្ទាប់ពីថ្លែងរបស់លោក Duterte រួច នៅថ្ងៃសុក្រនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Delfin Lorenzana បានបញ្ជាក់ថា «យោធាហ្វីលីពីនអាចគ្រប់គ្រងខ្លួនឯងបាន ដោយមិនចាំបាច់ពឹងជំនួយ សហរដ្ឋអាមេរិកនោះទេ»។
ដោយលោករដ្ឋមន្ត្រី បានអះអាងថា «ខ្ញុំគិតថា យើងអាចរស់នៅដោយគ្មានជំនួយនោះ ហើយសភា របស់យើងឥឡូវ ក៏នឹងផ្តល់នូវថវិកាឲ្យយើងគ្រប់គ្រាន់ សម្រាប់តម្រូវការយើងផងដែរ។ ខ្ញុំជឿថា ពួកគេនឹងផ្តល់ឲ្យយើងបន្ថែមទៀត ប្រសិនបើយើងមិនមានប្រភពមូលនិធិដទៃទៀត៕
មតិយោបល់