ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សាហាវមែន! ស្រ្តីអ៊ីរ៉ាក់ម្នាក់ ត្រូវពួកភេវរករ ISIS ព្រួតគប់ដុំថ្មរហូតដល់ស្លាប់ ព្រោះតែបដិសេធមិនព្រមរៀបការ

អ៊ីរ៉ាក់ៈ ប្រភពព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ភេរវករ ISIS បានប្រហារជីវិតស្ត្រីម្នាក់ ដោយចោទប្រកាន់ថា នាងប្រព្រឹត្ដអំពើផិតក្បត់។ នេះបើយោងតាមរយៈ សារព័ត៌មានសារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។

ស្ត្រីវ័យ ៣២ រូបនេះ ត្រូវបានគេសម្លាប់ ដោយគប់នឹងដុំថ្ម នៅទីក្រុង Mosul ភាគពាយព្យខេត្តក្រុងនីនីវេរបស់ប្រទេសអ៊ីរ៉ាក់។

ប្រព័ន្ធផ្សព្វផ្សាយសកម្មជន Abdullah al-Malla បានប្រកាសនៅក្នុងទីក្រុង Mosul ថា តុលាការ Sharia ដែលដឹកនាំដោយក្រុម ISIS បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ស្ត្រីម្នាក់នោះ ត្រូវបានគេចោទប្រកាន់ពីបទផិតក្បត់ ប៉ុន្តែមិនបានង្ហាញភស្តុតាង ឬផ្ដល់ព័ត៌មានជាក់លាក់នោះទេ។

ក្នុងសេចក្ដីរាយការណ៍ បានឲ្យដឹងទៀតថា ភេរវករ ISIS បានឲ្យប្រជាជននៅទីក្រុង Mosul មើលការប្រព្រឹត្តិសកម្មភាពដ៏ឃោរឃៅនេះ និងថែមទាំងបង្ខំឲ្យមនុស្សរាប់សិបនាក់ ចូលរួមក្នុងការគប់ដុំថ្មទៅលើនាង ជាមួយពួកគេផងដែរ។

តាមប្រភពព័ត៌មាន នៅក្នុងទីក្រុង Mosul បានបញ្ជាក់ថា ការចោទប្រកាន់នេះ គ្មានមូលដ្ឋានច្បាស់លាស់ ធាតុពិតនៃការសម្លាប់ស្ត្រីម្នាក់នេះ គឺដោយសារនាងបានបដិសេធមិនរៀបការ ជាមួយសកម្មប្រយុទ្ធ ISIS ៕

isis-terrorists-stone-to-death-iraqi-woman-for-refusing-to-marry-militant

មតិយោបល់