ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ភេវរករ ISIS ៨០០នាក់ ត្រូវចាប់ខ្លួន ក្នុងប្រតិបត្តិការវាយរំដោះទីក្រុង Mosul របស់កងទ័ពអ៊ីរ៉ាក់

អ៊ីរ៉ាក់: បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Haider al Abadi បានប្រកាសចាប់ផ្តើមការវាយលុកដណ្ដើមទីក្រុង Mosul ពីពួកសកម្មប្រយុទ្ធ រយ:ពេលមួយសប្តាហ៍សោះ កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បានវាយរំដោះ ៧០ ភូមិ នៅក្នុងផ្ទៃដីជាង ១.០០០ គីឡូម៉ែត្រការ៉េ និងចាប់បានពួក ISIS ប្រហែល ៨០០ នាក់ ។ នេះបើយោងតាមរយ: សារព័ត៌មានអាទ្បាទ្បាំ ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦។

តាមរបាយការណ៍ បានឲ្យដឹងថា នៅពេលដែលពួកក្រុមភេរវករ បានដកថយចេញទីក្រុង Mosul ពួកគេបានចាប់ជនស៊ីវិលជាខែល ដើម្បីអាចពន្យាពេលការវាយលុករបស់កងទ័ពរដ្ឋាភិបាល។

ទោះជាយ៉ាងណាមេទ័ពអ៊ីរ៉ាក់ បានបញ្ជាក់ថា ពួកគេនឹងព្យាយាមធ្វើឲ្យសង្គ្រាមនេះ មានការស្លាប់ និងរងរបួសជនស៊ីវិលទាបបំផុត។

មកទល់ពេលនេះ កងកម្លាំងអ៊ីរ៉ាក់ នៅតែបន្តការវាយឆ្មក់ទៅកាន់ទីក្រុង Mosul បន្ទាប់ពីទទួលបានជ័យជម្នះ ក្នុងប្រតិបត្តិវាយរំដោះតំបន់ជាច្រើនពីពួកភេវរក ISIS៕

iraqi-forces-free-arrest-800-isis-terrorist

មតិយោបល់