ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ពលរដ្ឋអ៊ីតាលីរាប់រយនាក់ កំពុងជម្លៀសខ្លួនចេញ បន្ទាប់ពីគ្រោះរញ្ជួយដីវាយប្រហារជាថ្មីម្តងទៀត

អ៊ីតាលី: បន្ទាប់ពីគ្រោះធម្មជាតិរញ្ជួយដី វាយភាគកណ្តាលប្រទេសអ៊ីតាលីជាថ្មីម្ដងទៀត កាលពីថ្ងៃពុធ បានបណ្ដាលឲ្យប្រជាពលរដ្ឋរាប់រយនាក់ នាំគ្នាជម្លៀសខ្លួនចេញ ដោយសារព្រួយបារម្ភយ៉ាងខ្លាំង ខណ:ដែលគ្រោះរញ្ជួយដី កាលពីខែសីហាលើកមុន បានសម្លាប់ និងរងរបួសមនុស្សរាប់រយនាក់។ នេះបើយោងតាមរយ: សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦។

ក្រោយភ្លៀងធ្លាក់យ៉ាងខ្លាំងពេញមួយយប់ ក្រុមអ្នកជួយសង្គ្រោះ និងកម្មករ កំពុងព្យាយាមរុករកមើល នៅអគារដែលផ្តួលរំលំ ដោយសារគ្រោះរញ្ជួយដីនេះ ដើម្បីស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ។

បើតាមប្រធាននាយកដ្ឋានការពារស៊ីវិលអ៊ីតាលី លោក Fabrizio Curcio បាននិយាយថា គ្រោះរញ្ជួយដីនេះ មានបីលើក ដោយទីមួយ កម្រិត ៥.៤ រ៉ិចទ័រ ទីពីរ ៦.១ រ៉ិចទ័រ និងទីបី ៤.៩រ៉ិចទ័រ បានកើតឡើងពីរម៉ោងម្តង ដែលបានបង្កឲ្យអគារចាស់ៗ នៅតំបន់ភាគកណ្តាលប្រទេសអ៊ីតាលី ដួលរលំេជាច្រើនផងដែរ៕

italy-quake

មតិយោបល់