ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោកស្រីយីងឡាក់ កំពុងស្វែងរកការគាំទ្រពីកសិករមុនពេលបោះឆ្នោតឆ្នាំ ២០១៧

ថៃៈ អតីតនាយករដ្ឋមន្រ្តីលោកស្រី យីងឡាក់ស៊ីណាវ៉ាត្រា នៅថ្ងៃសុក្រនេះ បានវាយប្រហាររដ្ឋាភិបាលយោធា ដែលប្រើប្រាស់កញ្ចប់ថវិកាសង្គ្រោះប្រមាណជា ១,៧០ ពាន់លានដុល្លារ ក្នុងគោលបំណងរក្សាស្ថិរភាពតម្លៃអង្ករ និងព្យាយាមដើម្បីរក្សាស្ថេរភាពមុនការបោះឆ្នោតទូទៅ។

លោកស្រីយីងឡាក់ ត្រូវបានយោធាបានទម្លាក់ចេញពីអំណាច កាលពីឆ្នាំ ២០១៤ ដោយសារបញ្ហាអំពើពុករលួយ។
បច្ចុប្បន្នលោកស្រី កំពុងស្ថិតនៅក្នុងតុលាការព្រហ្មទណ្ឌ ក្នុងករណីឧបត្ថម្ភធនទិញស្រូវពីប្រជាកសិករហួសតម្លៃ ទីផ្សារកំណត់ ដើម្បីគ្រប់គ្រងអំណាចក្នុងឆ្នាំ២០១១។

កាលពីថ្ងៃព្រហស្បតិ៍ លោកស្រីបានទៅទស្សនៈកិច្ចនៅក្នុងតំបន់ភាគឦសាននៃខេត្ត Ubon Ratchathaniដែលមានគោលបំណងជួបជាមួយកសិករ ដើម្បីគាំទ្រក្រុមគ្រួសារស៊ីណាវ៉ាត្រា៕ ប្រភពពីសារព័ន៌មាន Channel News Asia៖

photo

មតិយោបល់