ព័ត៌មានបច្ចេកវិទ្យា

របៀបបង្កើត Apple ID ថ្មីនៅលើ iPhone & iPad

Apple ID គឺជាគណនីសម្រាប់អតិថិជនប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Apple ចុះឈ្មោះបង្កើត ដើម្បីអាចយកទៅប្រើប្រាស់ដើម្បី​ធ្វើការទាញយកកម្មវិធីផ្សេងៗ​ពីក្នុង App Store ក៏ដូចជារក្សារទុកទិន្នន័យក្នុង Calendar, Note និង Contact ទៅក្នុងប្រព័ន្ធផ្ទុកទិន្នន័យអនឡាញ iCloud និងដំណើរការ​ជាមួយ​កម្មវិធី FaceTime និង iMessage ជាដើម។ល។ វាមិនទាមទារឱ្យចុះហត្ថលេខាសម្រាប់ទទួលយក Apple ID អ្វីទេ ប្រសិន​បើអ្នក​ចង់បង្កើត Apple ID មួយនោះ គឺគ្រាន់តែអនុវត្តតាមរបៀប​ខាងក្រោមតែប៉ុណ្ណោះ។

របៀបអនុវត្ត៖

១. ចុចបើកកម្មវិធី Settings
២. ចុចយក iCloud
៣. ចុចយក Create a new Apple ID

create-new-apple-id-settings-icloud-iphone-screenshot

៤. វាយបញ្ចូលថ្ងៃ-ខែ-ឆ្នាំកំណើត
៥. ចុចពាក្យ Next
៦. វាយបញ្ចូល នាមត្រកូល និងនាមខ្លួន
៧. ចុចពាក្យ Next
៨. ជ្រើសរើសយកពាក្យថា Use your current email address

create-new-apple-id-birthday-name-email-iphone-screenshot

៩. វាយបញ្ចូលអាសយដ្ឋានអ៊ីម៉ែលរបស់លោកអ្នក
១០. បញ្ចូល Password (ឩទាហរណ៍៖ Lovingyou989)
១១. បញ្ចូល Password ដដែលម្តងទៀតដើម្បីធ្វើការផ្ទៀងផ្ទាត់
១២. ជ្រើសរើសសំណួរ
១៣. ផ្តល់ជាចម្លើយ (ចំណាំ៖ ត្រូវចងចាំចម្លើយទាំងអស់)
១៤. ត្រូវបង្កើត សំណួរ និងចម្លើយឲ្យបាន៣

create-new-apple-id-security-question-iphone-screenshot

១៥. ចុចយកពាក្យ Agree to the Terms and Conditions.
១៦. ចុចយកពាក្យ Merge
១៧. ចុងយកពាក្យ OK ដើម្បីបញ្ជាក់ការបង្កើត៕

create-new-apple-id-tc-merge-find-my-iphone-screenshot

មតិយោបល់