អ៊ីរ៉ាក់ៈ ក្រុមអ្នកស៊ើបការណ៍សិទិ្ធមនុស្ស បានចេញរូបភាពវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសម្លាប់ដ៏ឃោរឃៅ របស់ពួក ISIS ដើម្បីជាការសងសឹកនឹងកងកម្លាំងអ៊ីរ៉ាក់ ជុំវិញការសម្លាប់ភេរវករខ្លួន ដោយការចងអូសសាកសព តាមរថយន្ត។ នេះបើយោងតាមរយៈ សារព័ត៌មាន Daily mail ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
រូបភាពទី១ បង្ហាញពីអ្នកទោសពីរ ត្រូវបានគេបង្ខំឲ្យលត់ជង្គង់ និងបាញ់សម្លាប់នៅស៊ីរី ដោយពួកជីហាដពាក់ម៉ាស់។
រូបភាពទី២ បង្ហាញពីសកម្មភាពដ៏ព្រៃផ្សៃនៃពួកសកម្មប្រយុទ្ធចងមនុស្សនឹងដើមឈើមុនពេលកាត់ក្បាលពួកគេ។
រូបភាពទី៣ បង្ហាញពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ជនស៊ីវិល និងកងទ័ពឧទ្ទាម ចងអូសសាកសពពួក ISIS យ៉ាងហោចណាស់ ៥ នាក់តាមរថយន្ត៕
មតិយោបល់