ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្ត្រីថៃម្នាក់ ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១៥០ឆ្នាំ

ថៃៈ អ្នកស្រី Kamonthat Thanathornkhositjira អាយុ៦៨ឆ្នាំ ដែលគេស្គាល់ថា Kim eng Sae Tia ត្រូវបានតុុលាការថៃ កាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១៥០ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

ករណីនេះ បានកើតឡើងនៅចន្លោះថ្ងៃទី១ ខែវិច្ឆិកា ២០១០ និងថ្ងៃទី១៦​ ខែមីនា ឆ្នាំ២០១៤ ដោយអ្នកស្រី Kamonthatបានក្លែងបន្លំឯកសារ និងអះអាងថា ខ្លួនជាលេខាផ្ទាល់ការិយាល័យព្រះមហាក្សត្រថៃ ព្រមទាំងបានបោកប្រាស់ ក្នុងការរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋ សម្រាប់ពិធីកឋិនរបស់ស្តេច និងការជួញដូរមនុស្ស។

អ្នកស្រីត្រូវបានតុលាក្រុងបាងកកផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ១៥០ឆ្នាំ លើចំនួន ៣៣ករណី ក្រោយមកត្រូវបន្ធូរបន្ថយទោសឲ្យជាប់ត្រឹម៥០ ឆ្នាំវិញ បន្ទាប់ពីអ្នកស្រីសារភាពទទួលកំហួស និងបង្គាប់ឱ្យបង់ប្រាក់ ៥.១៤លានបាតនៅថ្ងៃសៅរ៍នេះ។

សូមជម្រាបថា អ្នកស្រី Kamonthat ដែលត្រូវបានចាប់ខ្លួន ក្នុងខេត្ត Nakhon Sawan នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ពីបទធ្វើគម្រោងមូលនិធិឆបោកប្រាក់ជាង ៣លានបាតពីប្រជាជន៕

photo_2016-11-19_11-09-10photo_2016-11-19_11-09-15photo_2016-11-19_11-09-20

មតិយោបល់