ភ្នំពេញៈកាលពីយប់មិញ វេលាម៉ោង០២និង៣០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ មានពលករខ្មែរ២នាក់ប្តីប្រពន្ធបានធ្វើអត្តឃាតកម្មគ្នា បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ទាំងពីរនាក់។ តាមប្រភពព័ត៌មាន ពីអាជ្ញាថៃបានរាយការណ៍ថា ពលករខ្មែរ២នាក់ប្តីប្រពន្ធនេះ បានធ្វើអត្តឃាតកម្ម ដោយប្តីបានយកកាំបិត មកអាករប្រពន្ធរហូតដក់ស្លាប់ រួចក៏អាករខ្លួន តាមក្រោយរហូតដល់ស្លាប់ផងដែរ។
ប៉ូលិសថៃអះអាងថា នាក់ទាំងពីរនោះធ្វើអត្តឃាតកម្ម បែបនេះ ដោយមិនដឹងមក មូលហេតុអ្វីនោះទេ។ តែតាមការអះអាងពីនាក់ជិតខាងមុនកើតហេតុ គេបានលឺសម្លេងប្តីប្រពន្ធនេះឈ្លោះគ្នា។ សូមបញ្ជាក់ (ពួកគាត់មកធ្វើការនៅឯប្រទេសថៃ) ខេត្តរះយ៉ង។ ប្តីប្រពន្ធនេះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ៕
មតិយោបល់