ព័ត៌មានសិល្បៈ និងកម្សាន្ត

ទម្លាយអាថ៌កំបាំងដែល Michael Jackson មានសំឡេងខ្ពស់

អាម៉េរិក: តារាចម្រៀងប៉ុប របស់អាម៉េរិក លោក Michael Jackson បើទោះបីជាស្លាប់កាលពីឆ្នាំ២០០៩ ដោយប្រើប្រាស់ថ្នាំលើសចំណុះ ប៉ុន្តែកេរ្តិ៍ឈ្មោះ តារារូបនេះ នៅតែរស់រវើក ។
យោងតាម Daily Mirror ចុះផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ឲ្យដឹងថាវេជ្ជបណ្ឌិត Conrad Murray ដែលជាអ្នកថែទាំងជំងឺ ម្ចាស់បទចម្រៀង «Thriller» ត្រូវបានគេផ្តន្ទាទោសរយ:ពេល៤ ឆ្នាំ ពីបទមនុស្សឃាតដោយអចេតនា។
នៅក្នុងសៀវភៅ ‘This Is It’ របស់ Conrad Murray បានបញ្ជាក់ថា រាប់ថយក្រោយរយ:ពេល៣ ឆ្នាំពោលគឺឆ្នាំ ២០០៦ Michael Jackson ចាប់ផ្តើមនិយាយមិនច្បាស់លាស់ ហើយពិបាកក្នុងការពិពណ៌នានូវអ្វី ដែលបានកើតឡើង។
Conrad Murray បានឲ្យដឹងថា Michael Jackson ធ្លាប់បានអះអាងថា គាត់បានចាក់ថ្នាំអរម៉ូនធ្វើឲ្យសំឡេងគាត់ដូចទៅនឹងមនុស្សពេញវ័យ និងរក្សាសំឡេងរបស់គាត់ខ្ពស់ណែនបានល្អ។
វេជ្ជបណ្ឌិតខាងលើ បានបន្ថែមថា ម្ចាស់បទ ‘Billie Jean’ ក៏មានបញ្ហាជំងឺផ្សិតកម្រិតខ្ពស់ និងជំងឺក្រិនស្បែកផងដែរ ។ មូលហេតុនេះ ហើយជារឿយៗ តារាចម្រៀងប៉ុបខាងលើ បានបដិសេធ មិនឲ្យគ្រូពេទ្យ ពិនិត្យ លើបញ្ហាណាមួយ ដែលកើតលើរាងកាយគាត់ឡើយ ។ ដោយសារតែបញ្ហាជំងឺខាងលើ ចឹងហើយ Michael Jackson តែងតែពាក់ស្រោមជើង ជានិច្ច។ដោយទទួលបានការស្នើពី Conrad Murray តារាចម្រៀង Michael Jackson បានទទួលការយល់ព្រមព្យាបាល នៅទីបំផុត បញ្ហាជំងឺផ្សិតរ៉ាំរ៉ៃនោះ បានជា ដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើល ដោយអាចរាំដោយគ្មានការឈឺចាប់ដូចមុន៕

Michael Jackson (1) Michael Jackson (2)

VARIOUS, VARIOUS - JUNE 25: Michael Jackson performs at the 12th Annual MTV Video Music Awards at Radio City Music Hall in New York City on September 7, 1995. (Photo by Kevin Mazur/WireImage)

Michael Jackson (4) Michael Jackson (5)

ទស្សនាបទ Billie Jean ដូខខាងក្រោមនេះ៖

 

មតិយោបល់