ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្ស ៥៥នាក់ស្ថិតក្រោមការស៊ើបអង្កេតពីបទឆបោកលុយ ២៣០.០០០ដុល្លារ

សិង្ហបុរី: ប៉ូលិសសិង្ហបុរីបាននិយាយនៅថ្ងៃសុក្រនេះថា មនុស្សសរុបចំនួន៥៥នាក់​ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទក្លែងបន្លំ ឬករណីឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (អនឡាញ) ចំនួន១៥០ករណី ដែលពាក់ព័ន្ធនឹងលុយច្រើនជាង ២៣០.០០០ដុល្លារអាមេរិក។ នេះបើ​យោង​តាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៦នេះ។

ប៉ូលិសដដែលបាននិយាយថា ជនឆបោកទាំងនោះ រួមមាន បុរស ២៧នាក់និងស្ត្រី ២៨នាក់ ដែលមាន​អាយុចន្លោះពី ១៧និង៧២ឆ្នាំ ត្រូវបានព័ទ្ធចាប់ខ្លួនដោយប៉ូលិស ក្នុងប្រតិបត្ដិការទ្រង់ទ្រាយធំមួយ កាលពី​ថ្ងៃចន្ទនិងថ្ងៃពុធ។ ភាគច្រើននៃជនសង្ស័យ ត្រូវបានគេជឿថា បានធ្វើជាអ្នកលក់តាមអនឡាញ​និងមិនបាន​ផ្តល់​នូវផលិត​ផល​ទៅអ្នកបញ្ជាទិញ បន្ទាប់ពីទទួលបានការទូទាត់សាច់ប្រាក់ (Credit) តាមអនឡាញ​រួច​ហើយ​។

ផលិតផលដែលពួកគេឆបោកតាមនេះ រួមមាន ការលក់សំបុត្រចូលស្នាក់នៅក្នុងស្រុក, សំបុត្របញ្ជាក់, លិខិតធានា, បង្កាន់ដៃ​, ទូរស័ព្ទដៃ, ការកក់បន្ទប់សណ្ឋាគារ និងផ្សេងៗទៀត។

ជនសង្ស័យទាំងនោះ អាចនឹងត្រូវបានចោទប្រកាន់ពីបទរំលោភលើសេចក្តីទុកចិត្ត ឬឆបោក ដែលអនុវត្ដ​ការ​ដាក់ទណ្ឌកម្មរហូតដល់ជាប់ពន្ធនាគារ ១០ឆ្នាំនិងពិន័យជាប្រាក់ ឬការលាងលុយកខ្វក់​ដែលបាន​អនុវត្ដ​ការដាក់ទណ្ឌកម្មដាក់ពន្ធនាគាររហូតដល់ជាង១០ឆ្នាំនិងពិន័យជាប្រាក់រហូតដល់ ៥០០.០០០ដុល្លារ​អាមេរិក​។

សូមបញ្ជាក់ថា ចំនួនករណីបន្លំឆបោកពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមអនឡាញ e-commerce បានកើនឡើង​ពី ១.៦៦៥ករណីនៅក្នុងឆ្នាំ២០១៤ ដល់ ២.១៧៣ករណី​កាលពីឆ្នាំមុន នេះបើយោងតាមប៉ូលិស៕

Cheating Singapore Online

មតិយោបល់