វៀតណាម: អគ្គនាយកដ្ឋានបង្ការនិងប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យ បានឲ្យដឹងនៅ ថ្ងៃចន្ទនេះថា អគ្គិភ័យសរុបចំនួន ២.០២៨ នៅទូទាំងប្រទេសវៀតណាម ក្នុងរយៈពេល ៧ខែដំបូងឆ្នាំនេះ បានឆក់យកជីវិតមនុស្ស ៥៦នាក់និងរងរបួស ២០៨នាក់ ខណៈដែលមានការខាតបង់ទឹកប្រាក់ចំនួន ៩៤០ពាន់លានដុង ស្មើនឹង ៤២លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០១ សីហា ឆ្នាំ២០១៦នេះ។
នៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានទទួលរងអគ្គិភ័យមានការកើនឡើង ១.៩៦៧ ដែលបានឆក់យកជីវិតមនុស្ស ៦១ នាក់និងរងរបួស ១៣៨នាក់ផ្សេងទៀត ដែលបានបណ្តាលឱ្យខាតបង់សេដ្ឋកិច្ច ៣៥៨,៧ពាន់លានដុង ស្មើនឹង ១៦លានដុល្លារសហរដ្ឋអាមេរិក។
ដោយឡែក ការិយាល័យស្ថិតិទូទៅរបស់វៀតណាមបានឱ្យដឹងថា គ្រោះមហន្តរាយធម្មជាតិ បានសម្លាប់មនុស្សនិងបាត់ខ្លួន ៥០នាក់និងរងរបួស ១២៩នាក់ផ្សេងទៀត និងបណ្តាលឱ្យមានការខាតបង់ទ្រព្យសម្បត្តិជិត ១.៥០០ពាន់លានដុង ពោលគឺជិត ៦៧លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងរយៈពេល ៧ខែដំបូងឆ្នាំ២០១៦៕
មតិយោបល់