Xoana Gonzalez តារាបង្ហាញម៉ូដអាហ្សង់ទីន ដែលធ្លាប់អះអាងថាបានគេងជាមួយ Lionel Messi កាលពីប៉ុន្មានឆ្នាំមុននោះ បាននិយាយរឿងរ៉ាវអ្វីមួយទៀតហើយ។ ដោយរឿងអ្វីនេះ Xoana និយាយថាគេងជាមួយ Messi ដូចគេងជាមួយសាកសពអីចឹង គ្មានចេះធ្វើអ្វីនោះទេ។
កាលពីឆ្នាំ២០១១ កន្លងទៅ តារាបង្ហាញម៉ូដខាងលើធ្លាប់បញ្ជាក់ថានាងជាមនុស្សស្រី Messi ស្រលាញ់ ហើយធ្លាប់គេងជាមួយគ្នាទៀតផង។ រហូតមកដល់បច្ចុប្បន្ននេះ តារាស្រីខាងលើបាននិយាយរឿងលើគ្រែនេះម្ដងទៀតហើយ ដោយលើកនេះដូចជារាងធ្ងន់បន្ដិច ដោយបញ្ជាក់យ៉ាងច្បាស់ៗតែម្ដង។
Xoana បាននិយាយថា៖ “វាច្រើនឆ្នាំហើយ ហើយពេលនោះគាត់ក៏នៅក្មេងដែរ។ ប៉ុន្តែគាត់ដឹងថាគាត់កំពុងធ្វើអ្វី។ គាត់បានឱ្យអង្គរក្សមកហៅខ្ញុំ ហើយយើងបានញ៉ាំអីជាមួយគ្នា បន្ទាប់មកយើងក៏ទៅកន្លែងដែលគាត់ស្នាក់នៅ។ Messi ជា Idol របស់ខ្ញុំ ជារឿងអស្ចារ្យសម្រាប់ខ្ញុំដែលបានគេងជាមួយគាត់ ព្រោះគិតថានឹងអស្ចារ្យដូចនៅលើវាលស្មៅចឹង។ តែចុងបញ្ចប់ ខ្ញុំមានអារម្មណ៍ថាដូចនៅជាមួយសាកសពទៅវិញ”។
យ៉ាងណាមិញ នេះគ្រាន់តែចេញពីភាគីម្ខាងប៉ុណ្ណោះ ខណៈដែលនរណាក៏ដឹងដែរថា Messi ជាបុរសស្មោះជាមួយសង្សារខ្លាំងណាស់ ហើយបច្ចុប្បន្នពួកគេក៏មានកូន២នាក់ហើយដែរ៕
មតិយោបល់