ព័ត៌មានជាតិ

ជនបរទេសចំនួន ៣៦នាក់ ស្បថ បន្ទាប់ពីទទួលបានសញ្ជាតិខ្មែរពីព្រះមហាក្សត្រ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នៅតុលាកំពូលមានរៀបចំពិធីសម្បថមួយដោយក្រុមប្រឹក្សាពិធីសម្បថចំនួន០៥រូប ក្នុងនោះមានឯកឧត្ដម ជីវ កេង អនុប្រធានតុលាការកំពូល ជាប្រធានក្រុមប្រឹក្សា,លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា ជាតំណាងមហាអយ្យការ និងមានលោកស្រី ឃុត សុគន្ធា ជាក្រឡាបញ្ជីកត់ត្រា។

អ្នកដែលត្រូវធ្វើពិធីសម្បថព្រឹកនេះមាន៣៦រូបដែលត្រូវបានព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់សញ្ជាតិខ្មែរតាមព្រះរាជក្រឹត្យរួចហើយ ហើយត្រូវចូលមកស្បថ នៅចំពោះមុខតុលាការកំពូលទើបអាចក្លាយជាពលរដ្ឋខ្មែរពេញលក្ខណៈច្បាប់។ ក្នុងចំណោមអ្នកចូល ស្បថទាំង៣៦នាក់នេះមានសញ្ជាតិដើមគឺ ជនជាតិចិន១៤នាក់,កូរ៉េ០៥នាក់,ចិនតៃវ៉ា០៣នាក់, ឥណ្ដូនេសុី០២នាក់, សឹង្ហបុរី០២នាក់, វៀតណាម០២នាក់, អុីតាលី០១នាក់,ថៃ០១នាក់,ហ្វីលីពីន០១នាក់,កាណាដា០១នាក់, ឡាវ០១នាក់,អង់គ្លេស០១នាក់,បារាំង០១នាក់ និងម៉ាឡេសុី០១នាក់៕

photo_2016-08-01_23-30-26photo_2016-08-01_23-30-36photo_2016-08-01_23-30-39photo_2016-08-01_23-30-42photo_2016-08-01_23-30-45photo_2016-08-01_23-30-48

មតិយោបល់