ព័ត៌មានជាតិ

(វីដេអូ) នារីស្រអែមស្រស់ត្រូវសង្សារហៅមករំលោភបូករហូតសន្លប់ស្តូកក្នុងចំការស្វាយ

កណ្តាល: នារីស្រអែមស្រស់ម្នាក់ ទទួលរងនូវការរំលោភសេពសន្ថវ: ពីសំណាកយុវជនមួយក្រុមមានគ្នា៥នាក់ រហូតដល់សន្លប់ស្តូកស្តឹងក្នុងចម្ការស្វាយ កាលពីវេលាម៉ោង៩៖១០នាទី ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡុង ចាន់ដន អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការីនី មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង។ ចំណែកជនសង្ស័យមានចំនួន០៥នាក់៖
១- ឈ្មោះ រ៉េត រដ្ឋា ហៅមោគ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសុករ
២- ឈ្មោះ សុភាព ឆ្លូញ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ
៣- ឈ្មោះ កែវ ឆ្លាត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ
៤- ឈ្មោះ យ៉ុង យុត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ
៥- ឈ្មោះ ធី លាង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ
អ្នកទាំងប្រាំខាងលើមានទីលំនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ ម៉ូតូចំនួន០២គ្រឿង (ម៉ាកហុងដានិច ពណ៌ស គ្មានស្លាកលេខ និងមួយគ្រឿងទៀតម៉ាកហុងដា គុបមូល ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល1O.9258 និងស្រោមអនាម័យមិនទាន់ប្រើចំនួនមួយ ជារបស់ឈ្មោះ ឆ្លូញ។

គួរបញ្ជាក់ថា នៅថ្ងៃទី០១ សីហា ២០១៦ វេលាម៉ោង ៨៖០០នាទី ឈ្មោះ រ៉េត រដ្ឋា បានទាក់ទងទូរស័ព្ទទៅមិត្តស្រីឈ្មោះ ឡុង ចាន់ដន ដើម្បីមករួមភេទ ពេលនោះឈ្មោះ ចាន់ ដន បានដើរមកឆ្លងដរកោះខែលមកឃុំខ្ពប ដោយមានឈ្មោះ កែវ ឆ្លាត និងឈ្មោះ រ៉េត រដ្ឋា ចាំទទួល ពេលទៅដល់ត្រើយម្ខាងឈ្មោះ ឆ្លាត ឌុប ឈ្មោះ រដ្ឋា និងឈ្មោះ ចាន់ដន ដោយម៉ូតូម៉ាកនិចសំដៅចូលសាលាអនុវិទ្យាល័យខ្ពប ពេលជាមួយគ្នានោះមានភ្លើងពិលគេចុចឆ្វេកឆ្វាចឈ្មោះ ឆ្លាត ឌុបឈ្មោះ រដ្ឋា និងឈ្មោះ ចាន់ ដន ចេញសំដៅទៅចម្ការស្វាយស្ថិតនៅខាងត្បូងព្រែកវត្តខ្ពបទៅទិសខាងកើតឃ្លាតចម្ងាយប្រហែល ៥០០ម៉ែត្រពីផ្លូវលេខ១១០ (ខាងកើតទន្លេបាសាក់) ។ ចំណែកឈ្មោះ សុភាព ឆ្លូញ ជិះម៉ូតូគុបមូលឌុបឈ្មោះ យ៉ុង យុត និងឈ្មោះ ធី លាង តាមពីក្រោយ ពេលទៅដល់វេលាម៉ោង ៩៖១០នាទីថ្ងៃដដែល ឈ្មោះ រ៉េត រដ្ឋា ឲ្យឈ្មោះ ចាន់ ដន ដេកដីរួចស្រាតខោក្រៅ និងខោក្នុងជនរងគ្រោះរំលោភសេពសន្ថវ:មុនគេបានមួយលើក បន្ទាប់មកឈ្មោះ កែវ ឆ្លាត រំលោភបានមួយលើក និងឈ្មោះ សុភាព ឆ្លូញ កំពុងរំលោភសេពសន្ថវ: ក៏ជនរងគ្រោះសន្លប់ ឈ្មោះ ឆ្លូញ ក៏បញ្ឈប់សកម្មភាពតែម្តង (ដោយប្រើស្រោមអនាម័យទាំងអស់គ្នា) ចំណែកឈ្មោះ ធី លាង និងឈ្មោះ យ៉ុង យុត នៅចាំម៉ូតូមិនបានរំលោភសេពសន្ថវ:ទេ គឺនៅគឺនៅពេលនោះឈ្មោះ រ៉េត រដ្ឋា បានបីជនរងគ្រោះដោយឈ្មោះ សុភាព ឆ្លូញ ឌុបដោយម៉ូតូគុបសេ៥០ ហើយឈ្មោះ ឆ្លាត ជិះម៉ូតូម៉ាកនិចឌុបឈ្មោះ យុត និងឈ្មោះ លាង សំដៅមកឆ្លងដរចុងកោះ។ ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងនគរបាលស្រុកស្អាង បានចុះអន្តរាគមន៍ និងធ្វើការឃាត់ខ្លួនជនល្មើសខាងលើ ចំណែកជនរងគ្រោះបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យឃុំតាលន់។

បច្ចុប្បន្ន ជនសង្ស័យចំនួន០៥ រួមនឹងវត្ថុតាង ត្រូវកម្លាំងនគរបាលធ្វើការឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

//youtu.be/pRcubhHBDZY

photo_2016-08-02_09-36-07

photo_2016-08-02_09-36-08

photo_2016-08-02_09-36-29

photo_2016-08-02_09-36-32

photo_2016-08-02_09-36-35

photo_2016-08-02_09-36-38

មតិយោបល់